រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា អ្នកលក់ពងមាន់ម្នាក់ត្រូវក្រុមហ៊ុនមេឌីវ៉េតឃាត់ខ្លួនប្រគល់អោយនគរបាលប៉ុស្តិ៍ កាលវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ចំណុចក្រុមហ៊ុនមេឌីវ៉េត ផ្ទះលេខ៣២៣ង ផ្លូវលំភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញពីបទ រំលោភលើទំនុកចិត្ត (ដោយមូលលុយថ្លៃពងមាន់ស៊ីចាយអស់) ។
សេចក្តីរាយការណ៍បនបន្តថា ជនសង្ស័យមានឈ្មោះ ភាង សុភាព ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជនខាងលើ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិខ្មែរលើ សង្កាត់កាកាប ខណ្ឌព្រែកព្នៅ ។ ចំណែកដើមបណ្តឹងឈ្មោះ ប្រាក់ អ៊ីងវង្សធារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជានជាតិខ្មែរ មុខរបរបុគ្គលិកជាតំណាង ក្រុមហ៊ុនឯកជនខាងលើ ស្នាក់នៅផ្ទះលេខ១១D ផ្លូវបេតុង ភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមព័ត៌មានអោយដឹងថា ជនសង្ស័យរូបនោះត្រូវបានក្រុមហ៊ុនប្តឹងរំលោភលើទំនុកចិត្តដោយប្រមូលលុយថ្លៃពងមាន់ចំនួន៣១០០០ដុល្លារ យកស៊ីចាយអស់ និងបានបន្សល់ទុក វិក័យប័ត្រមួយចំនួន ។
តាមព័ត៌មានអោយដឹងថា ជនសង្ស័យបានចូលធ្វើការនៅក្នុងក្រុមហ៊ុនខាងលើ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ ដោយទទួលការងារទីផ្សារ និងបានយកពងមាន់ពីក្រុមហ៊ុនទៅបោះឲ្យម៉ូយនៅតាមទីផ្សារ រួចជនសង្ស័យបានប្រមូលលុយពីម៉ូយមកចាយវាយ ដោយប្រាប់ក្រុមហ៊ុនថា ម៉ូយមិនទាន់ទូទាត់លុយថ្ងៃពងមាន់ឲ្យខ្លួន ។
នៅពេលថ្មីៗ ក្រុមហ៊ុនបានដឹងថា ជនសង្ស័យបានប្រមូលលុយពីរម៉ូយសរុបចំនួន៣១.០០០ដុល្លារ ហើយមិនយកមកទូទាត់ជាមួយក្រុមហ៊ុនទើបនៅរសៀលថ្ងៃទី១៨ មីនា ឆ្នាំ២០១៩ តំណាងក្រុមហ៊ុនខាងលើបាននាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍បាលទឹកថ្លាធ្វើការសាកសួរ និងបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅពេលក្រោយទៀត។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]