ថៃ៖ ជឿជាក់ថាមានប្រិយមិត្តជាច្រើន នៅចាំតារាសម្ដែងស្រី អ្នកនាង Jigg Nauvarat ដោយភាគច្រើន បានស្គាល់អ្នកស្រីតាមរយៈការសម្ដែង ជាតួម្ដាយ ក្នុងខ្សែភាពយន្ត រឿង«កូនប្រសារញាក់សាច់» ដែលជារឿងទទួលបានការគាំទ្រ យ៉ាងខ្លាំងកាលពីជាងជិត១០ឆ្នាំមុន។

ដោយឡែក ងាកមកចាប់អារម្មណ៍ពីជីវិតឯករបស់អ្នកស្រី Jigg សព្វថ្ងៃ សង្កេតឃើញថាបានរស់នៅផ្ទះវីឡាដ៏ស្កឹមស្កៃ ប្រើប្រាស់សុទ្ធសឹងរថយន្តស៊េរីទំនើប ជីវិតពោរពេញដោយភាពឡូយឆាយ ជាមួយនឹងមុខជំនួញក្នុងដៃរាប់មិនអស់ថែមទៀតផង។

យោងតាមជំនួបក្នុងកម្មវិធីកម្សាន្តរបស់ទូរទស្សន៍មួយ កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីដ៏ឆ្នើមរូបនេះ ក៏បានបើកបង្ហាញពីប្រវត្តិស្នេហាដ៏សែនជូរចត់ ដែលធ្លាប់បានឆ្លងកាត់ការខកបំណង ជាច្រើនលើកមកហើយផងដែរ។

ក្នុងនោះដែរ តារាស្រីអ្នកនាង Jigg Nauvarat បានប្រាប់ថា អ្នកស្រីប្រហែលជាគ្មានវាសនាបានជួបមនុស្សស្មោះត្រង់ដូចជាគេទេ ព្រោះថាបុរសៗដែលអ្នកស្រីធ្លាប់បានទាក់ទងកន្លងមកនេះ មិនថាជាបុរសវ័យប្រហាក់ប្រហែលខ្លួន ឫក៏វ័យក្មេងនោះទេ គឺសុទ្ធសឹងតែជាមនុស្សដែលឃើញតែពីទ្រព្យសម្បត្តិ និងផលប្រយោជន៍តែប៉ុណ្ណោះ។

យ៉ាងណាមិញ តារាស្រី​រូបនេះ ក៏បានបង្ហាញអារម្មណ៍ថា សម្រាប់នាបច្ចុប្បន្ននេះ អ្នកស្រីក៏ពេញចិត្ត ជាមួយជីវិតបែបនេះ ហើយក៏លែងចង់មានស្នេហាតទៅទៀតដែរ ព្រោះថាមិនប៉ុន្មានឆ្នាំទៀត អ្នកស្រីក៏នឹងចូលទៅកាន់ផ្លូវធម៌ផងដែរ៕

Jigg Nauvarat
Jigg Nauvarat
Jigg Nauvarat
Jigg Nauvarat
Jigg Nauvarat
Jigg Nauvarat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]