ភ្នំពេញ៖ បច្ចុប្បន្ននេះនៅប្រទេសកម្ពុជាយើង សន្ទុះនៃការជឿនលឿនលើគ្រប់វិស័យគឺមានការស្ទុះឡើងយ៉ាងឆាប់រហ័ស ជាពិសេសសំណង់អគារខ្ពស់ៗបានរីកដុះដាលជាច្រើន ប្រជាជនក៏មានការចេះដឹងច្រើនពីបច្ចេកវិទ្យាច្រើន ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាក៏មានច្រើន សូម្បីតែរថយន្តប្រើប្រាស់នាបច្ចុប្បន្នក៏មាន បច្ចេកវិទ្យាទៅទំនើបៗ មិនធម្មតាផងដែរ។

សម្រាប់អ្នកដែលមានយានយន្តប្រើប្រាស់ជៀសមិនផុតឡើយ ពីការស្វែងយល់ដឹងបន្ថែមទៀតសម្រាប់ការថែទាំយានយន្តរបស់ខ្លួន។ ទោះបីជាបច្ចុប្បន្នមានយានដ្ឋាន មជ្ឈមណ្ឌលថែទាំយានយន្តមានការរីកដុះដាលច្រើនយ៉ាងណាក៏ដោយ ក៏មិនប្រាកដថាអាចបំពេញតម្រូវការរបស់អតិថិជនឱ្យបានសព្វគ្រប់ជ្រុងជ្រោយឡើយ។

ថ្មីៗនេះមានការបើកសម្ពោធ Project Center បានបើកសម្ពោធជាផ្លូវការនាថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០១៩ នេះ ដែលជាមជ្ឈមណ្ឌលថែទាំរថយន្តដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា ហើយខុសប្លែកពីកន្លែងដ៏ទៃត្រង់ថា Project Center អាចផ្ដល់ជូនទាំងសេវាកម្មលាងសម្អាត ថែទាំរថយន្តដ៏ល្អបំផុត សេវាកម្មប្ដូរប្រេងម៉ាស៊ីន ដែលប្រើប្រាស់ជាមួយនឹងប្រេងម៉ាស៊ីនលំដាប់ថ្នាក់លេខ១ មកពីប្រទេសកូរ៉េ ម៉ាក SK ZIC ការត្រួតពិនិត្យរថយន្តជាដើម។ ជាពិសេសខណៈពេលដែលកំពុងរង់ចាំសេវាកម្មរថយន្ត លោកអ្នកក៏អាចទទួលបានបទពិសោធន៍ថ្មី ដែលមាននៅហាង Roasted Coffee ដែលគ្រប់កែវកាហ្វេទាំងអស់ឆុងឡើង ប្រកបដោយស្តង់ដារដែលបង្កើនរសជាតិកាហ្វេរឹតតែឆ្ងាញ់ មានកន្លែងអង្គុយរង់ចាំធំទូលាយមានផាសុកភាព និងមានបន្ទប់តាំងបង្ហាញផលិតផលផងដែរ។

ការបើកសម្ពោធ Project Center

សម្រាប់អបអរសាទរការបើកសម្ពោធជាផ្លុវការ Project Center ក៏មានPromotion ជាច្រើនសម្រាប់ផ្ដល់ដល់អតិថិជនជាពិសេសរយៈពេលបីខែជាប់គ្នា។ ចំពោះប្រូម៉ូសិនពិសេសជាងច្រើននៅ Project Center គិតចាប់ពីថ្ងៃបើកសម្ពោធពេញមួយខែ ទទួលបានការបញ្ចុះតម្លៃ ២០% សម្រាប់ការប្ដូរប្រេងម៉ាស៊ីន នៅខែទីពីរបន្ទាប់ពីការបើកសម្ពោធទទួលបានការបញ្ចុះតម្លៃ ១៥% ហើយមួយវិញទៀត ការប្ដូរប្រេងម៉ាស៊ីននៅខែទីបីបន្ទាប់ពីការបើកសម្ពោធទទួលបានការបញ្ចុះតម្លៃ ១០% អ្វីដែលកាន់តែពិសេសបន្ថែមទៀតនោះ រាល់ការប្តូរប្រេងម៉ាស៊ីននឹងទទួលបានការលាងសម្អាតរថយន្តជាមួយផលិតផល ដែលមានគុណភាពលេខ១ជាសកល ដោយមិនគិតថ្លៃ ។

គោលបំណងតែមួយគត់ដែលបង្កើត Project Center នេះឡើងគឺដើម្បីផ្តល់ភាពងាយស្រួលនិងអត្ថប្រយោជន៍បន្ថែមទៀតជូនដល់អតិថិជន។ អ្វីដែលកាន់តែពិសេសProject Centerបានផ្តោតទៅលើចំនុចសំខាន់ៗបី​៖
- សេវាកម្មថែទាំរថយន្តល្អបំផុតប្រកបដោយគុណភាពនឹងតម្លៃសមរម្យ បើធៀបទៅនឹងតម្លៃទីផ្សាររបស់យើងនាពេលបច្ចុប្បន្ននេះ
- ផលិតផលមានគុណភាពខ្ពស់ ស្តង់ដារលំដាប់ថ្នាក់ពិភពលោក ទទួលស្គាល់និងលក់ដាច់ជាងគេនៅបែកខាងរុស្សី
- ផ្តល់ទំនុកចិត្តខ្ពស់ និងសេវាកម្មរហ័សទាន់ចិត្តជូនដល់អតិថិជនទាំងអស់ដែលបានអញ្ជើញមក Project Center

សម្រាប់ទីតាំងទំនាក់ទំនង៖ ទីក្រុងរណបជ្រោយចង្វារ ផ្លូវអូស៊ីអាយស៊ី [OCIC] សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ [ខាងជើងរង្វង់មូលព្រហ្មបាយ័នប្រហែល 650 ម៉ែត្រ៕ 

ការបើកសម្ពោធ Project Center
ការបើកសម្ពោធ Project Center
ការបើកសម្ពោធ Project Center
ការបើកសម្ពោធ Project Center
ការបើកសម្ពោធ Project Center
ការបើកសម្ពោធ Project Center
ការបើកសម្ពោធ Project Center
ការបើកសម្ពោធ Project Center
ការបើកសម្ពោធ Project Center

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]