ភ្នំពេញ៖ កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ កម្មវិធី «I Can See Your Voice Cambodia» បានអញ្ញើញតារាចម្រៀងកិត្តិយស ដែលជាអ្នកតំណាងឲ្យទូរស័ព្ទ OPPO ផ្ទាល់តែម្តងគឺលោក STEP ។

រៀងរាល់ថ្ងៃអាទិត្យ រយៈពេលពីរម៉ោងពេញ ចាប់ពីម៉ោង ៦ ដល់ ៨ យប់ កម្មវិធី «I Can See Your Voice Cambodia» ដែលមានការចូលរួមជជែកវែកញែកពីសំណាក់មហាអ្នកវិភាគ ដែលសុទ្ធសឹងជាតារាលំដាប់កំពូលកូរទាំង ៥ ពិតជាបានធ្វើឲ្យកម្មវិធីទាំងមូលជន់ជោរហូរហៀរទៅដោយសំណើចមិនរីងស្ងួតសោះតែម្តងហើយ។

នៅក្នុងសប្តាហ៍ទី ៦ នេះ គឺថាតារាចម្រៀងកិត្តិយសលោក STEP ខុសដាច់ពីតារាសម្រៀងកិត្តិយសកាលពីសប្តាហ៍មុនៗតែម្តង គឺទាយខុសសឹងរហូត ជាពិសេសគឺជ្រើសយកអ្នកច្រៀងជាមួយចុងក្រោយ ខុសឡើងចង់ដាច់ផ្ងាតែម្តង៕

មកទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖  

Step

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

STEP