កូរ៉េខាងត្បូង ៖ តារាស្រីល្បីឈ្មោះ Jihyo ក្រុម TWICE របស់ផលិតកម្ម JYP ថ្មីៗនេះ កាន់តែធ្វើឲ្យអ្នកគាំទ្រ ព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែសភាពនាងមើលទៅ ដូចជាទ្រុឌទ្រោម និងសោកសៅយ៉ាងខ្លាំង ក្រោយពីផ្ទុះពាក្យចចាមអារ៉ាមថា នាងអាចជាស្រីម្នាក់ ក្នុងចំណោមស្រីៗទាំង ១០នាក់ដែល Jung Joon Young បានលួចថតវីដេអូអាសអាភាស។

ជាក់ស្ដែង កាលពីម្សិលមិញ នៅអាកាសយានដ្ឋានអន្តរជាតិ Gimpo ប្រទេសកូរ៉េ ពេលដែល TWICE កំពុងធ្វើដំណើរទៅប្រគំតន្រ្តី នៅប្រទេសជប៉ុន ក្រុមអ្នកគាំទ្របានសង្កេតឃើញទឹកមុខរបស់ Jihyo ពោរពេញដោយទឹកភ្នែក។ 

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីនាងបានក្លាយជា ជនរងគ្រោះនៃពាក្យចចាមអារ៉ាមទាំងនោះមក ភ្នាក់ងារផលិតកម្ម JYP បានបញ្ចេញសេចក្ដីថ្លែងការណ៍ភ្លាមៗ ដោយអះអាងថា ពាក្យចចាមអារ៉ាមទាំងនេះ មិនមែនជាការពិតទេ។ ផលិតកម្មក៏បានបញ្ជាក់ផងដែរថា នឹងចាត់ការតាមផ្លូវច្បាប់ ចំពោះការបង្កាច់បង្ខូច និងការបន្តចែកចាយ ពាក្យចចាមអារ៉ាមមិនពិតទាំងនេះ។

ប៉ុន្តែវាមិនបានធ្វើឲ្យ Jihyo ទទួលបាននូវសុវត្ថិភាព ចំពោះសុខភាពផ្លូវចិត្តឡើយ។ អ្នកគាំទ្របានសង្កេតឃើញថា បន្ទាប់ពីត្រូវបានមនុស្ស យកទៅវិភាគពីរឿងនេះ កាន់តែច្រើន Jihyo ហាក់ដូចជាទទួលរងនូវសម្ពាធច្រើនផងដែរ។ នៅពេលដែលនាងចេញមកខាងក្រៅ ជួបនឹងភ្នែកមហាជន ដែលកំពុងកើតការសង្ស័យលើរូបនាង វាពិតជាគួរឲ្យខ្មាស់ខ្លាំងណាស់ សម្រាប់តារាស្រីដ៏ទន់ភ្លន់ម្នាក់នេះ។

ក្រុមអ្នកគាំទ្រ បានបង្ហោះសារ ស្នើសុំឲ្យមហាជន ក៏ដូចជាក្រុមមនុស្សមួយចំនួន បញ្ឈប់ការចែករំលែករូបភាពកាត់តរបស់នាង និងបញ្ឈប់ពាក្យចចាមអារ៉ាម មិនពិតទាំងឡាយ ដែលធ្វើឲ្យ Jihyo កាន់តែបាត់បង់កេរ្តិ៍ឈ្មោះ៕ 

ទស្សនារូបភាព Jihyo នៅអាកាសយានដ្ឋានអន្តរជាតិ Gimpo ម្សិលមិញនេះ ៖ 

រូបភាព Jihyo
រូបភាព Jihyo
រូបភាព Jihyo
រូបភាព Jihyo
រូបភាព Jihyo
រូបភាព Jihyo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]