ថៃ៖ ពិតជារឿងដែលគួរឲ្យរំភើបសម្រាប់ជីវិតស្វាមីភរិយារបស់តារាសម្តែងប្រុស Fluke Jira និងភរិយាសំណព្វចិត្ត ជនជាតិឡាវអ្នកនាង Apple ដែលនាងទើបតែមានផ្ទៃពោះកូនលើកដំបូងក្នុងពេលថ្មីៗនេះ ហើយកាន់តែពិសេសទៅទៀតសម្រាប់ Fluke ដែលទទួលបានដំណឹងដ៏ល្អនេះ ចំពេលថ្ងៃកំណើតរបស់ខ្លួន។

ដោយយោងតាម គណនីអ៊ីនស្តារក្រាមផ្ទាល់របស់Appleនាងផុសនិងរៀបរាប់ថា៖

«@fluke_jira កាដូថ្ងៃកំណើតត្រូវចិត្តអត់លោកប៉ា ពិនិត្យឈាមម្សិលមិញភ័យបែកញើសពេញខ្លួន 555 មានផ្ទៃពោះហើយចា៎ HCG ខ្ពស់ខ្លាំងណាស់....ស្រលាញ់ពេញបេះដូងទាំងប៉ាទាំងកូន រង់ចាំកូនតូចរបស់ម៉ាក់និងប៉ាចេញមកមើលពិភពលោកនេះ សប្បាយចិត្តខ្លាំងណាស់ ពេលនេះខ្ញុំនឹងមើលថែខ្លួនឯងឲ្យបានល្អបំផុត​.....រីករាយថ្ងៃកំណើតណា៎ លោកប៉ា Fluke ឆ្នាំនេះត្រូវឈប់Surprise ឈប់ទិញអ្វីទាំងអស់ ត្រូវសន្សំលុយទុកឲ្យកូន.....ស្រលាញ់ខ្លាំងណាស់ស្វាមីជាទីស្រលាញ់ មើលថែខ្ញុំបានយ៉ាងល្អមករហូត ឥឡូវមានកូនទៀតការទទួលខុសត្រូវរបស់ស្វាមីកាន់តែច្រើនលើសដើម បញ្ជាអ្វីត្រូវតែធ្វើ.....ដាក់ឈ្មោះកូនជាមួយគ្នាណា... ប្រុសឬក៏ស្រី»។

ទន្ទឺមនឹងនោះផងដែរ Fluke ក៏បានផុសនៅក្នុងអ៊ីនស្តារក្រាមផ្ទាល់ខ្លួនដូចគ្នាថា៖

«@appleminiberry ភរិយារបស់ខ្ញុំ តែងតែសួរខ្ញុំមុនថ្ងៃកំណើតរៀងរាល់ឆ្នាំ ថាចង់បានអ្វីជាកាដូ ប៉ុន្តែជារៀងរាល់ឆ្នាំ ខ្ញុំមិនដែលគិតថាចង់ទាមទារអ្វី ពីភរិយានោះទេព្រោះខ្ញុំមិនដែលចង់បានអ្វី ក្រៅពីចង់ឃើញសេចក្តីសុខរបស់ភរិយា ព្រោះពេលដែលខ្ញុំឃើញនាងមានសេចក្តីសុខខ្ញុំក៏មានក្តីសុខដូចគ្នា។

តែថ្ងៃកំណើតឆ្នាំនេះមិនដូចរាល់ឆ្នាំទេ ព្រោះកាដូមួយនេះមិនមែនជារបស់ កាដូឆ្នាំនេះបានមកបន្ថែមក្តីសុខឲ្យខ្ញុំយ៉ាងច្រើនបំផុតនៅក្នុងជីវិតក៏អាចថាបាន....អរគុណដែលនៅក្បែរគ្នាតាំងពីថ្ងៃដំបូង ដែលពួកយើងជាបងប្អូន ជាសង្សារ ជាគូជីវិត និងជាម្តាយរបស់កូនខ្ញុំទៀត។

អូនតូចដែលនៅក្នុងពោះAppleនឹងបានមើលឃើញពិភពលោកនេះហើយ ចំណែកឯខ្ញុំនិងភរិយាពិតជារំភើបខ្លាំងណាស់។ ចុងក្រោយ នៅមានរឿងម្យ៉ាងទៀតដែលមិនទាន់បានសុំក្នុងថ្ងៃកំណើត នោះគឺឈ្មោះរបស់កូន ជួយគ្នាដាក់ឈ្មោះកូនខ្ញុំផង ប៉ាFlukeនិងម៉ាក់Appleចាំស្តាប់ណា»។

គួរបញ្ជាក់ផងដែរថាFlukeនិងAppleគឺជាគូស្វាមីភរិយាមួយគូ ដែលមានសេចក្តីសុខ សុភមង្គលនិងតែងតែ បង្ហាញភាពផ្អែមល្ហែម តាមបណ្តាញសង្គមជាញឹកញាប់ធ្វើឲ្យអ្នកគាំទ្រលួចច្រណែនមិនតិចនោះទេ៕

ទស្សនារូបភាពខាងក្រោម៖

FlukeនិងApple
FlukeនិងApple
FlukeនិងApple
Fluke Appleនិងគ្រួសារ
Apple
លទ្ធផលពិនិត្យផ្ទៃពោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]