ថៃ៖ នាឱកាសខួបគម្រប់ចូលវ័យ២៦ឆ្នាំនេះ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា Yayaក៏ទទួលបានការជូនពរ និងជាពិសេសនោះ ក៏មានមិត្តភក្តិជិតស្និទ្ធជាច្រើន បានរៀបចំកម្មវិធីSurpriseដល់រូបនាង ជាបន្តបន្ទាប់ផងដែរ។

ដោយឡែក សម្រាប់ថ្ងៃដ៏ពិសេសក្នុងឆ្នាំនេះ របស់តារាស្រីកញ្ញា Yaya នេះដែរ ក៏មិនបានឃើញថារៀបចំពិធីជប់លៀងអធិកអធមអ្វី ជាមួយនឹងមិត្តសិល្បៈល្បីៗ ដូចឆ្នាំមុននោះឡើយ ប៉ុន្តែបែរជាបានឃើញ មកប្រារព្ធពិធីខួបកំណើតខ្លួនជាមួយនឹង លោក Nadech ព្រមទាំងគ្រួសារទាំងសងខាង ក្រោមបរិយាកាស ដែលពោរពេញទៅដោយសុភមង្គល និងសេចក្តីសុខជាខ្លាំង។

ទន្ទឹមនឹងរូបភាពសាមញ្ញៗ ដែលបង្ហាញពីការជួបជុំគ្រួសារទាំងសងខាងនេះដែរ ក៏រឹតតែបញ្ជាក់ឲ្យឃើញពីទំនាក់ទំនងនៃគ្រួសារ របស់គូស្នេហ៍តារាប្រុសស្រីមួយគូនេះ កាន់តែមានភាពចុះសម្រុងស្និទ្ធស្នាលគ្នាខ្លាំង ប្រៀបបានគ្រួសារតែមួយទៅហើយផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេ៖ 

Yaya និង​ Nadech
Yaya និង​ Nadech
Yaya និង​ Nadech
Yaya និង​ Nadech
Yaya Nadech និងម្ដាយរបស់អ្នកទាំងពីរ
Yaya Nadech និងម្ដាយរបស់អ្នកទាំងពីរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]