ភ្នំពេញ៖ អាចនិយាយបានថាតារាចម្រៀងចាស់វស្សា ពេញនិយមទៅដោយមិត្តៗយុវវ័យនាពេលបច្ចុប្បន្ននេះ នោះគឺ លោក សាន ផានិត តាមរយៈបទចម្រៀងមិនតិចនោះទេ ។ ក្នុងនោះផងដែរបទចម្រៀងដែលធ្វើឲ្យ លោក អាចឈរជើងបានមកដល់ពេលសព្វថ្ងៃនេះ បានមានដូចជាបទ «ជាប់រវល់» «ទូរស័ព្ទប្រាប់ផង» និងជាបទជាច្រើនទៀត ធ្វើឲ្យដិតជាប់បេះដូងប្រិយមិត្ត យ៉ាងខ្លាំង។

ជាក់ស្ដែង កាលពីយប់មិញនេះ តារាចម្រៀងប្រុសពោរពេញទៅដោយមនោសញ្ចេតនា លោក សាន ផានិត បានចូលរួមក្នុងកម្មវិធី«ចម្រៀងគ្រួសារខ្មែរ» ព្រមទាំងបានបកស្រាយចម្រៀងជាច្រើនបទ ថែមទៀតផង។

តែអ្វីដែលធ្វើលោក រំភើបចិត្តខ្លាំងជាងនេះទៅទៀតនោះគឺ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការខំមិន សួរទៅកាន់ខ្លួនថា«សាន ផានិត ទៅសម្ងំនៅឯណាទើបបាត់មុខយូរម្លេះ?» ខណៈពេលដែលម្ចាស់បទចម្រៀង«ជាប់រវល់» រូបនេះ កំពុងបកស្រាយចម្រៀងនៅលើឆាក។

ក្រោយពីបានឃើញបែបនេះ រួចមកធ្វើលោក សាន ផានិត និងទស្សនិកជន មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះនេះជាលើកទីមួយ ហើយដែលតារាចម្រៀងប្រុសរូបនេះ ទទួលបានការនឹករលឹកពីថ្នាក់ដឹកនាំប្រទេស។ ក្នុងនោះ លោកក៏បានសរសេរនៅក្នុងហ្វេសប៊ុកថា​«ជំរាបសួរបងប្អូនជនរួមជាតិ តើអ្នកយល់អារម្មណ៍១មួយនេះ ទេ?មួយជីវិតខ្ញុំកើតមកស្រលាញ់និងបូជា ដើម្បីសិល្បៈបានអស់ចិត្តហើយ»៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖ 

សាន ផានិត
សាន ផានិត
សាន ផានិត
សាន ផានិត
សំណេរ សម្ដេច ហ៊ុន សែន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត