អេស្ប៉ាញ៖ ក្រោយពីបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ និងស៊ុត Hat-Trick ទល់នឹង Real Betis នោះ កីឡាករ Lionel Messi បានបង្កើនការនាំមុខជាថ្មីក្នុងតារាងអ្នករកគ្រាប់បាល់ច្រើនជាងគេនៅអឺរ៉ុប នាំមុខទៅលើកីឡាករវ័យក្មេង Kylian Mbappe។

កីឡាករ Lionel Messi
កីឡាករ Kylian Mbappe

ស្របពេលដែលការប្រកួតប្រជែងពានរង្វាន់លីគធំៗនៅអឺរ៉ុប កាន់តែកៀកដល់ចុងបញ្ចប់ទៅហើយនោះ កីឡាករដែលជាបេក្ខភាពសម្រាប់ប្រជែងស្បែកជើងមាសនោះរួមមានកីឡាករ Lionel Messi ,Kylian Mbappe, Fabio Quagliarella, Cristiano Ronaldo និង Krysztof Piatek ជាដើម។ ប៉ុន្តែបើយើងសង្កេតមែនទែនទៅ កីឡាករដែលអាចជាគូប្រជែងពិតប្រាកដសម្រាប់ម្ចាស់ស្បែកជើងមាសទ្វីបអឺរ៉ុបនារដូវកាលនេះ មានតែ Lionel Messi និង Mbappe តែប៉ុណ្ណោះ។

កីឡាករ Lionel Messi និងស្បែកជើងមាសរបស់គេ

កីឡាករ Lionel Messi កំពុងឈរនៅកំពូលតារាង ដោយមាន ២៩គ្រាប់ក្នុងដៃ និងតាមពីក្រោយដោយកីឡាករវ័យក្មេង Kylian Mbappe ដែលមាន ២៦គ្រាប់ក្នុងដៃ។ ទោះជាយ៉ាងណាក្តី កីឡាករទាំងពីរនាក់នៅសល់ការប្រកួតចំនួន ១០ទៀត នៅក្នុងលីគកំពូលនីមួយៗ ដូច្នេះប្រិយមិត្តទាំងអស់អាចរង់ចាំមើលបាន ថាតើរវាង Lionel Messi ឬ Kylian Mbappe អ្នកណាដែលជាម្ចាស់ស្បែកជើងមាសទ្វីបអឺរ៉ុបនារដូវកាលនេះ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]