ថៃ៖ តារាចម្រៀង តារាសម្តែងនិងជាពិធីករដ៏ល្បីលោកBen Chalatitបានបង្កឲ្យមានរឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយលោកបានប្រើប្រាស់អំពើហិង្សា ទៅលើនារីម្នាក់នៅទីសាធារណៈ។

បើយោងតាមប្រភពព័ត៌មានមួយ បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែមិនាវេលាម៉ោង១រសៀល មាននារីម្នាក់ឈ្មោះថាSawitree Wongwai អាយុ២៤ឆ្នាំបានទៅដាក់ពាក្យបណ្តឹង ដោយនារីម្នាក់នោះបាននិយាយថា នៅពេលយប់ថ្ងៃដដែលនេះ នាងត្រូវអ្នកចម្រៀងល្បីឈ្មោះBen Chalatitប្រើអំពើហិង្សា មកលើនាងក្នុងហាងមួយកន្លែង នៅ Sokhumvit Soi55។

នារីឈ្មោះSawitree Wongwai បាននិយាយរៀបរាប់ ពីហេតុការណ៍លម្អិតបន្ថែមទៀតថា វេលាម៉ោង២យប់ នាងបានទៅហាងBuffetមួយកន្លែង ហើយក៏មានការញ៉ាំគ្រឿងស្រវឹងនៅជាន់ទី៣នៃហាង។ ខណៈពេល ដែលកំពុងទទួលទានអាហារ មិត្តភក្តិរបស់នាងម្នាក់បានឃើញ អ្នកចម្រៀងមួយក្រុម គឺជាក្រុមរបស់លោកBen Chalatitដែលកំពុងនៅក្នុងហាងជាមួយគ្នា។ លោកBen Chalatit ក៏បានដើរទៅ ជល់កែវជាមួយអ្នកនៅក្នុងហាងគ្រប់តុទាំងអស់ បន្ទាប់មកក្រុមរបស់លោក ក៏មានការទាស់ពាក្យសម្តីជាមួយអ្នកតុផ្សេង។

ក្រោយមកSawitree Wongwai ក៏បានដើរទៅរក លោកBen Chalatitក្នុងបំណងចង់ប្រាប់ថានាងត្រលប់ទៅផ្ទះមុនហើយ ប៉ុន្តែពេលនោះ ស្រាប់តែលោកBen Chalatitបានទះនាងមួយកំផ្លៀង ចំថ្ពាល់ខាងឆ្វេង ធ្វើឲ្យមានភាពចលាចលយ៉ាងខ្លាំងតែនាងក៏មិនបានតបតអ្វីដែរ ហើយដើរចុះទៅក្រោមបម្រុងថា នឹងត្រឡប់ទៅផ្ទះតែភា្លមៗនោះ ស្រាប់តែលោកBen Chalatit ចុះមកតាមនិងបានយករបស់ម្យ៉ាងគប់ចំភ្នែករបស់នាង។ ក្រោយពីកើតហេតុការណ៍នេះរួច លោកBen Chalatitត្រូវបាននាំចូលក្នុងឡានរួចជិះចេញទៅបាត់។

កញ្ញាSawitree Wongwai ក៏បានមកព្យាបាលរបួសក្នុងមន្ទីរ ជាមួយគ្នានោះដែរ ក៏មានអ្នកជិតស្និទ្ធរបស់លោកBen Chalatit បានចេញមុខមកសុំទោស និងចេញថ្លៃមន្ទីរពេទ្យឲ្យ។ នាងយល់ព្រមសម្របសម្រួល ប្រសិនបើលោកBen Chalatitមកសុំទោសនាងដោយផ្ទាល់នោះនាងនឹងដកពាក្យបណ្តឹងវិញ។

គួររំលឹកផងដែរថា តារាចម្រៀងប្រុសលោកBen Chalatitធ្លាប់មានរឿងបែបនេះម្តងរួចមកហើយកាលពីខែសីហា ឆ្នាំ២០១០ ប៉ុន្តែលោកជាជនរងគ្រោះ ត្រូវជនល្មើសប្រើអំពើហិង្សាបង្កឲ្យមានរបួសស្នាមយ៉ាងធ្ងន់ធ្ងរ នៅក្នុងខេត្តឈុនបុរី៕

ទស្សនារូបភាពខាងក្រោម៖ 

Ben Chalatit
Ben Chalatit
Ben Chalatit
Ben Chalatit
បួសស្នាមដែលលោកបានបង្ក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]