ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីឆ្នាំមុននេះមានការភ្ញាក់ផ្អើល និងល្បីពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយព្រោះអតីតចៅអធិការវត្តលោកស្រិល វណ្ណា បានធ្វើឲ្យមហាជនជាច្រើនមានការមិនពេញចិត្ត ក្រោយសកម្មភាពមិនគប្បីនៅក្នុងព្រះពុទ្ធសានា។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែមានការភ្ញាក់ផ្អើលសារជាថ្មីម្តងទៀត ក្រោយអតីតចៅអធិការវត្តរូបនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាន ខណៈពេលដែលចេញមកពី ចង់ដៃក្មួយ នៅភូមិកណ្តាល ក៏ត្រឡប់មកវិញក៏ជួបគ្រោះថ្នាក់ផ្លូវ កសិកម្ម ជិតព្រៃខ្លឹនទា។
យោងតាមរយៈការរៀបរាប់របស់លោក បានឲ្យដឹងដែលថា៖«រសៀលថ្ងែទី ១៧ ០៣ ២០១៩ខ្ញុំបាទបានមកចង់ដៃក្មួយ នៅភូមិកណ្តាល ក៏ត្រឡប់មកវិញក៏ជួបគ្រោះថ្នាក់ផ្លូវ កសិកម្ម ជិតព្រៃខ្លឹនទា ជិតដល់កូនត្រី ដោយឡានហោះជាង២០ម៉ែត្រ ក្រឡាប់ធ្លាក់ប្រឡាយជិត២ម៉ែត្រ ដោយសំណាងល្អណាស់ ទាំងបងប្អូនទាំងខ្ញុំបាទនៅក្នុងឡានអត់មានត្រូវរបួសបន្តិចទេ ទាំងឡានក៏អត់មានខូចដែរ មហាសំណាងណាស់កុំអីអ្នកជំងឺខ្ញុំនៅផ្ទះ១៣០០នាក់ដែលត្រូវរងចាំខ្ញុំមកវិញ មិនដឹងជាយ៉ាងណាទេ»។
ក្រោយពីបានដឹងបែបនេះ មហាជនជាច្រើនមានការតក់ស្លុត និងភ័យជំនួសលោកតែម្តង ហើយនៅក្នុងនោះក៏មានមហាជនមួយចំនួន បានជូនពរលោក និងសួរពីស្ថានភាពផងដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]