បរទេស៖ ខ្សែប្រយុទ្ធកំពូលរបស់ក្លិប Juventus កីឡាករ Cristiano Ronaldo ត្រូវបានចោទប្រកាន់ដោយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ជុំវិញករណីកាយវិការអបអរសាទរគ្រាប់បាល់របស់គេ ទល់នឹងក្រុម At.Madrid កាលពីពុធកន្លងទៅ។

កាយវិការអបអររបស់ Ronaldo
កាយវិការអបអររបស់លោក Diego Simone

កាយវិការដែល Ronaldo ធ្វើនោះ គឺដូចទៅនឹងកាយវិការដែលលោក Diego Simone គ្រូបង្វឹករបស់ At.Madrid ធ្វើនៅជើងទី១ដែរ កាលពីប្រកួតដែល At.Madrid នាំមុខក្រុម Juventus ២-០។ ករណីនេះ UEFA នឹងធ្វើការកាត់ក្តីនៅថ្ងៃទី ២១ ខែមីនាខាងមុខ។ 

គួរបញ្ជាក់ដែរថា ករណីនៃកាយវិការរបស់លោក Simone ត្រូវបាន UEFA សម្រេចពិន័យជាប្រាក់ចំនួន ២០,០០០អឺរ៉ូផងដែរ។

គួររំលឹកថា ក្រុម Juventus បានឆ្លងទៅកាន់វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ UCL ដោយត្រូវប៉ះក្រុមមកពីហូឡង់ Ajax Asterdam៕ 

កីឡាករ Cristiano Ronaldo និងមិត្តរួមក្រុម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]