ខេត្តមណ្ឌលគិរី ៖ (Update) បើ​តាម​ការ​បញ្ជាក់​របស់​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី នៅ​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ថ្ងៃ​ទី​១៨ មីនា ២០១៩​នេះ បាន​ឲ្យ​ដឹង​ថា ស្ថានភាព​អគ្គី​ភ័យ​ឆេះ​ស្ថានីយ ប្រេងសាំង​នៅ​ឃុំ​ពូ​ជ្រៃ សមត្ថកិច្ច​អាច​គ្រប់គ្រង​សភាពការណ៍​បាន​ទាំងស្រុង​ហើយ ប៉ុន្តែ​ជា​អ​កុស​មនុស្ស​ស្រី​ចំនួន ពីរ​នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​។

ទោះជា​យ៉ាងណា លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី ដែល​កំពុង​បញ្ជា​ផ្ទាល់​នៅ​កន្លែង​កើតហេតុ​បាន ដឹកនាំ​កម្លាំង​ចម្រុះ​បន្ត​ពន្លត់​រងើកភ្លើង​ដែល​នៅ​សេសសល់ នឹង​រៀបចំ​សណ្តាប់ធ្នាប់​កន្លែង​កើតហេតុ ចៀសវាង​មាន​អណ្តាតភ្លើង​ឆាបឆេះ​ថែម​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]