កូរ៉េខាងត្បូង ៖ កន្លងផុតទៅរយៈពេល ១០ឆ្នាំទៅហើយ ប៉ុន្តែរឿងក្ដីដែលពាក់ព័ន្ធនឹងការស្លាប់របស់ តារាសម្ដែងស្រី Jang Ja Yeon នៅតែស្ថិតក្នុងភាព អាថ៌កំបាំងនៅឡើយ។ មនុស្សជាង ៦៣៧.០០០ នាក់ នៅក្នុងប្រទេសកូរ៉េ បានចុះហត្ថលេខាសុំឲ្យក្រុមប៉ូលីសជំនាញ បើកការស៊ើបអង្កេតករណីនេះជាថ្មីម្ដងទៀត។

ថ្មីៗនេះ ការចេញផ្សាយរូបភាព និងវីដេអូពីកាមេរ៉ាសុវត្តិភាព នៅថ្ងៃចុងក្រោយដែល Jang Ja Yeon នៅមានជីវិត បានបង្ហាញថា ឯកសារជាច្រើន ដែលត្រូវបានគេយល់ថា ជាសំបុត្រផ្ដាំមុនពេល Jang Ja Yeon ធ្វើអត្តឃាត និងអ្វីដែលតារាសម្ដែង Lee Mi Sook បានបំភ្លឺនៅប៉ុស្តិ៍ប៉ូលីស ហាក់ដូចជាមានអ្វីលាក់បង្កប់។

គួរបញ្ជាក់ផងដែរថា សារព័ត៌មានកូរ៉េជាច្រើន បានចេញផ្សាយថា តារាសម្ដែងស្រី Jang Ja Yeon បានស្លាប់ដោយការធ្វើអត្តឃាត កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ ២០០៩ ដោយបន្សល់ទុកនូវ ឯកសារមួយបង្ហាញថា នាងត្រូវបានគេបង្ខំ ឲ្យបម្រើសកម្មភាពផ្លូវភេទ ជាមួយនឹងនាយកប្រតិបត្តិផ្នែកប្រព័ន្ធផ្សព្វផ្សាយ។

ក្នុងឯកសារចុងក្រោយរបស់នាង ដែលមានជាង ៥០ទំព័រ បានបង្ហាញថា នាងត្រូវបានបង្ខំឲ្យរួមភេទជាមួយបុរសចំនួន ៣០នាក់។ ក្នុងនោះដែរ តារាសម្តែងស្រី Lee Mi Sook ក៏ត្រូវបានគេសង្ស័យផងដែរថា ជាមនុស្សម្នាក់ដែលចាប់បង្ខំឲ្យ Jang Ja Yeon ចុះហត្ថលេខាលើកិច្ចព្រមព្រៀង បម្រើសេវាកម្មផ្លូវភេទ។

Dispatch បានបង្ហាញរបាយការណ៍ថ្មី នៅក្នុងវីដេអូកាមេរ៉ាសុវត្ថិភាព កាលពីថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០០៩ ថា គេប្រទះឃើញស្ត្រីម្នាក់ ឈរនៅក្នុងជណ្តើរយន្តមួយ នៅក្នុងអគារការិយាល័យនៅ Sonpga-gu។

Jang Ja Yeon គឺជាស្រ្តីនៅក្នុងជណ្តើរយន្ត ហើយបុរសម្នាក់ដែលនៅក្បែរនាង គឺ Yoo Jang Ho អ្នកគ្រប់គ្រងរបស់នាង នៅផលិតកម្មចាស់របស់នាង។

ខ្សែវីដេអូនេះបង្ហាញថា អ្នកទាំងពីរបានជួបគ្នា មួយសប្តាហ៍មុនពេលនាងស្លាប់។

តើពួកគេបាននិយាយអ្វីខ្លះជាមួយគ្នា?

នេះ គឺជាការសន្ទនាចុងក្រោយបំផុតរបស់ Jang Ja Yeon ជាមួយនឹងមិត្តស្និទ្ធស្នាលបំផុតរបស់នាង គឺអ្នកស្រី Lee ទាក់ទងនឹង កិច្ចព្រមព្រៀងរបស់នាង ជាមួយនឹងអ្នកចាត់ការរូបនោះ

Jang Ja Yeon: Unnie អ្វីៗនឹងត្រូវចេញមកហើយ។

អ្នកស្រី Lee: តើអ្នកកំពុងនិយាយអ្វី?

Jang Ja Yeon: Yoo Jang Ho អោយខ្ញុំមកការិយាល័យរបស់គាត់។ គាត់ថាមានអ្វីចង់ប្រាប់ខ្ញុំ។ គាត់បាននិយាយថា គាត់កំពុងរៀបចំការស៊ើបអង្កេតព្រហ្មទណ្ឌ ទៅលើប្រធាននាយកប្រតិបត្តិ។ គាត់បាននិយាយថា ប្រសិនបើខ្ញុំសរសេរអ្វី២គ្រប់យ៉ាង ដែលបានកើតឡើងចំពោះខ្ញុំ ពួកគេនឹងធានាថាអត្តសញ្ញាណរបស់ខ្ញុំ នឹងត្រូវរក្សាទុកជាការសម្ងាត់។ ហើយពួកគេនឹងដោះលែងខ្ញុំ ពីកិច្ចសន្យាទាំងនោះ។ ដូច្នេះខ្ញុំបានរៀបចំ សរសេរឯកសារទាំងនោះ។

អ្នកស្រី Lee: ហេតុអ្វីបានជាឯង ជឿជាក់លើពួកគេ ហើយសរសេរអ្វីៗគ្រប់យ៉ាងបែបនេះ?

Jang Ja Yeon: Unnie! ទោះយ៉ាងណាក៏ដោយ ខ្ញុំមិនអាចអង្គុយស្ងៀមៗ ហើយមិនធ្វើអ្វីសោះបានទេ។

Jang Ja Yeon ជឿជាក់ថា កិច្ចសន្យារបស់នាង និងក្រុមហ៊ុនត្រូវបញ្ចប់ បន្ទាប់ពីនាងបានសរសេរ ឯកសាររៀបរាប់ពីអ្វីដែលបានកើតឡើងចំពោះនាង។ ឯកសារទាំងនោះ ត្រូវបានគេស្គាល់ថាជា កំណត់ត្រាមុនពេលធ្វើអត្តឃាតរបស់នាង។

បន្ទាប់ពីស៊ើបរឿងនេះ Dispatch បានរកឃើញថា Yoo Jang Ho អាចជាអ្នកនៅពីក្រោយ មូលហេតុនៃការស្លាប់របស់ Jang Ja Yeon។

អត្ថន័យខ្លះៗ នៅក្នុងអត្ថបទចុងក្រោយរបស់នាង ៖

នៅខែតុលា ឆ្នាំ ២០០៨ លោកនាយកប្រតិបត្តិ Kim Sung Hoon បានបញ្ជូននាងឲ្យទៅជួប អ្នកដឹកនាំរឿងម្នាក់ឈ្មោះ Ja Myung Go ទាំងកណ្ដាលយប់។ ដឹកនាំរឿងម្នាក់នោះ បានបង្ខំនាងឲ្យផឹកស្រាជាមួយ ដើម្បីបានចូលសម្ដែងក្នុងរឿងរបស់ខ្លួន។

ចាប់តាំងពីពេលដែល នាងបានចុះកិច្ចសន្យាជាមួយនឹង Kim Sung Hoon នាងត្រូវផលិតកររូបនេះ បានបង្ខំឲ្យនាងផឹកស្រា និងគេងជាមួយគាត់ជាច្រើនដង ហើយថែមទាំង វាយធ្វើបាបរាងកាយនាងផងដែរ។

Jang Ja Yeon បានបញ្ជាក់នៅក្នុង សំបុត្រចុងក្រោយថា នាងកំពុងរស់នៅជាមួយក្តីសុបិន្តតារាសម្តែងរបស់នាង ប៉ុន្តែនាងត្រូវស៊ូទ្រាំជាមួយនឹង ការរំលោភបំពាន ដោយពាក្យសម្តី និងរូបរាងកាយ ពីសំណាក់នាយកប្រតិបត្តិ ផ្នែកកម្សាន្តគឺលោក Kim Sung Hoon។

បន្ទាប់ពីការស្លាប់របស់នាង ប៉ូលិសក៏បានបញ្ជូន ឯកសារទាំងនេះទៅកាន់ ក្រុមគ្រួសាររបស់ Jang Ja Yeon ហើយសុំឲ្យគ្រួសារពិចារណាថា តើនេះពិតសំបុត្រមុនអត្តឃាតរបស់ Jang Ja Yeon ពិតឬយ៉ាងណា?

អ្នកស្រី Lee ដែលជាមិត្តជិតដិតរបស់នាង បានក្លាយជាសាក្សីសំខាន់ នៅក្នុងរឿងនេះ នាងបាននិយាយថា Jang Ja Yeon ធ្លាប់ប្រាប់នាងថា ផលិតករកំណាច Kim Sung Hoon ធ្លាប់បានចាប់បង្ខំនាងពិតមែន ប៉ុន្តែនាងមិនធ្លាប់បាន គេងជាមួយគាត់ឡើយ។ ប៉ុន្តែនៅក្នុងសំបុត្រចុងក្រោយរបស់ Jang Ja Yeon បាននិយាយថា Kim Sung Hoon បានចាប់បង្ខំឲ្យនាង គេងជាមួយគាត់តាំងពីកំឡុងឆ្នាំ ២០០៨។

ចំពោះរឿងនេះ អ្នកស្រី Lee ដែលជាមិត្តជិតដិតរបស់នាង ជឿជាក់ថា Jang Ja Yeon ត្រូវបានគេបង្ខំឲ្យសរសេរបែបនេះ។ មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែបងប្រុស និងបងស្រីរបស់ Jang Ja Yeon ក៏បាននិយាយផងដែរថា ប្អូនស្រីរបស់ខ្លួន មិនធ្លាប់សរសេរអ្វី ជាផ្លូវការនិងមានបែបបទ បែបនេះពីមុនមកទេ ថែមទាំងមានពាក្យខ្លះ ជាពាក្យដែលនាងមិនធ្លាប់បានប្រើទៀតផង។ គ្រួសាររបស់ Jang Ja Yeon និងមិត្តជិតដិតរបស់នាង ជឿជាក់ថា Jang Ja Yeon ត្រូវបានគេបង្ខំឲ្យសរសេរ សំបុត្រទាំងនេះ ដើម្បីទម្លាក់កំហុសទៅលើ ផលិតករ Kim Sung Hoon។

នៅថ្ងៃនោះដែរ គ្រួសាររបស់ Jang Ja Yeon បានសុំឲ្យ អ្នកបាត់ការរបស់នាងគឺ Yoo Jang Ho បំផ្លាញសំបុត្រចុងក្រោយទាំងនោះចោល ព្រោះពួកគេចង់ឲ្យរឿងនេះចប់ទៅដោយ ស្ងៀមស្ងាត់។ ជាក់ស្ដែង នៅពេលដែលពិធីបុណ្យសពបានបញ្ចប់ អ្នកណាត់ការ Yoo Jang Ho បានធ្វើពុតជាធ្វើតាមបំណងគ្រួសាររបស់ Jang Ja Yeon ដុតវានៅចំពោះមុខគ្រប់គ្នា។ ប៉ុន្តែធាតុពិត អ្នកណាត់ការ Yoo Jang Ho បានចម្លងវាទុកមួយទៀតរួចទៅហើយ។

នៅថ្ងៃបន្ទាប់ សំបុត្រអត្តឃាតចុងក្រោយរបស់ Jang Ja Yeon ត្រូវបានចេញផ្សាយជាសាធារណៈ នៅលើបណ្ដាញព័ត៌មានម្តងទៀត។ សារព័ត៌មានធំៗរបស់កូរ៉េ បានបង្ហាញថា ពួកគេបានរកឃើញ ឯកសារដែលត្រូវដុត ទាំងនោះនៅខាងក្រៅការិយាល័យរបស់ អ្នកចាត់ការ Yoo Jang Ho។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ Dispatch ទើបតែបានរកឃើញថា Jang Ja Yeon ទទួលបានសារមួយ កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០០៩ វេលាម៉ោង ៣:៣៤ នាទីរសៀល គឺរយៈពេល ២ម៉ោងមុនពេលដែលនាងស្លាប់។ សារនោះបានសរសេរថា ៖

«ខ្ញុំគិតថា នាងត្រូវជួបនរណាម្នាក់ជាមួយខ្ញុំ នៅថ្ងៃច័ន្ទទី ៩ ខែមីនានេះ។ រៀបចំតារាងពេលវេលារបស់នាងឲ្យរួចរាល់ផង។ ព្រឹកថ្ងៃចន្ទនេះ ចាំទាក់ទងមកខ្ញុំមក»។

អ្នកណាម្នាក់ដែល អ្នកចាត់ការ Yoo Jang Ho បាននិយាយនៅពេលនេះ គឺសម្ដៅដល់ ផលិតករនៅ KBS MBC និង SBS គឺលោក Jung Se Ho។

ដោយសារតែ មានករណីជាច្រើន គួរឲ្យសង្ស័យ ដូច្នេះប៉ូលីសទំនាញ ទំនងជាបានបើកការស៊ើបអង្កេតជាថ្មី លើករណីនេះ។

ចង់ដឹងថា តើអ្នកណាខ្លះ ដែលជាប់ពាក់ព័ន្ធការស្លាប់របស់ តារាសម្ដែងស្រី Jang Ja Yeon?

សូមប្រិយមិត្តរង់ចាំតាមដាន ដោយការពិចារណា ជាបន្តទៅទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]