អេស្ប៉ាញ៖ កីឡាករ Lionel Messi បានប្រាប់ឱ្យដឹងថា លោកពិតជាមានភាពរំភើប និងអរគុណជាខ្លាំងចំពោះការអបអរសាទររបស់អ្នកគាំទ្រក្រុម Real Betis មកកាន់លោកផ្ទាល់ កាលពីជំនួបនាថ្ងៃអាទិត្យកន្លងទៅ។ 

កីឡាករ Lionel Messi

គួរឱ្យដឹងថា Lionel Messi បានបង្ហាញទម្រង់លេងដ៏អស្ចារ្យ ថែមទាំងធ្វើបានសម្រេចនូវ Hat-Trick និងដណ្តើម ៣ពិន្ទុបានសម្រេចពីក្រុម Real Betis ដោយលទ្ធផលជ័យជម្នះ ៤-១។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ Messi ត្រូវបានក្រុមអ្នកគាំទ្ររបស់ Betis បានកោតសរសើរយ៉ាងខ្លាំងទៅលើរូបលោក ដោយមានអ្នកគាំទ្រខ្លះបានក្រោកឈរឡើងស្រែកហ៊ោរថា “Messi ,Messi , Messi” ពេញកីឡដ្ឋានតែម្តង។ ក្រោយបញ្ចប់ការប្រកួត ប្រធានក្រុម Barcelona រូបនេះបានឱ្យដឹងថា នេះគឺជាការទទួលបានបទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់គាត់៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

កីឡាករ Lionel Messi
អ្នកគាំទ្រក្រុម Real Betis

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]