រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ឆ្លង​ស្តុ​ប​បាន​ប៉ះពារ​សំដី​តិច​តូច​មិន​ចេះ​អ​ព្យា​ស្រ័យ​អោយ​គ្នា​ជេរ​គ្នា​តាម​ផ្លូវត្រូវ​នាក់​បើករថយន្ត​បើក​ដេញ​កៀរ បណ្តាល​អោយ​ដួល ហើយ​យក​បំពង់​ទីប​វាយ​បណ្តាល​អោយ​រង​របួស​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ចំណែក​ជន​បង្ក​រត់​ចោល​រថយន្ត​គេចខ្លួន​បាត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​និង​៥៥​នាទី​យប់ ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ទល់មុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ស្ថិត​នៅ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ មាន ម៉េ​ត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅ​ភូមិ ចំការឪឡឹក សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ប្រពន្ធ​ឈ្មោះ សឹម ណៃ​គី អាយុ ៣១​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ភូមិ ចំការឪឡឹក​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BY -0020 ជិះ​២​នាក់​ប្រពន្ធ ។ ចំណែក​ជន​បង្ក​បើករថយន្ត​ម៉ាក​កូរ៉េ​១​តោន​កន្លះ ពណ៌​ផ្ទៃសមុទ្រ ពាក់​ស្លាក​លេខ 3224 ភព 2 ជិះ​ស្រប​ទិស​គ្នា​ជាមួយ​ជន​រង​គ្រោះ ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ពន្ធ​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់​នឹង​ប្តី​របស់​គាត់​បាន​បើក​ម៉ូតូ​ឆ្លង​ស្តុ​ប ២០០៤ បន្ទាប់​មក ស្រាប់តែ​ជន​បង្ក​បើករថយន្ត​ស្រប​ជាមួយ​គាត់ ហើយ​បាន​ប៉ះពារ​សំដី​ជាមួយ​ប្តី​របស់​គាត់​នៅ​តាម​ផ្លូវ​ផង​ដែរ ស្រាប់តែ​ភាគី​បង្ក​ខាងលើ​បាន​បើករថយន្ត​កៀរ​ម៉ូតូ​របស់​គាត់ បណ្តាល​ឲ្យ​ដួល ហើយ​ជន​បង្ក​ខាងលើ​បាន​ចុះ​ពីលើ​រថយន្ត ដោយ​យក​បំពង់​ទីប​មក​វាយ​ជន​រង​គ្រោះ​ដែល​កំពុង​នៅ​លើ​ម៉ូតូ ឲ្យ​ដួល​ម៉ូតូបណ្តាល​ឲ្យ​បែកក្បាល​ជា​ច្រើន​កន្លែង ត្រូវ​ប្រពន្ធ​ជន​រង​គ្រោះ​ស្រែក​អោយ​ប្រជាពលរដ្ឋ​មក​ជួយ ហើយ​ភាគី​បង្ក​ខាងលើ​ភ័យ​ខ្លួន​រត់​ចោល​រថយន្ត​គេចខ្លួន​បាត់​ស្រមោល ។

ចំណែក​ប្រជាពលរដ្ឋ​ដែល​មក​ជួយ​ដោយ​ខឹង​ខ្លាំង​ពេក​បាន​នាំ​គ្នា​យក​ដុំ​ថ្ម​វាយ​គប់​រថយន្ត​បង្ក​ខាងលើ បណ្តាល​ឲ្យ​បែក​កញ្ចក់​ជា​ច្រើន​កន្លែង​ផង​ដែរ ហើយ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញ​ទៅ​អស់ ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រពន្ធ​ទាក់ទង​បងប្អូន ដើម្បី​យក​ជន​រង​គ្រោះ​ទៅ មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ដើម្បី​ព្យាបាល​របួស ភ្លាម​ៗ​ផង​ដែរ ចំណែក​រថយន្ត​បង្ក​ខាងលើ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​ចេញ​មុខ​ដោះស្រាយ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]