ឥណ្ឌូនេស៊ី៖ ពាក្យចាស់លោកពោលថា «ចោរក្រៅផ្ទះស្រួលការពារ តែចោរក្នុងផ្ទះពិតជាពិបាកការពារជាទីបំផុត។»

ជាក់ស្តែងយោងតាមគណនីហ្វេសប៊ុកម្នាក់ឈ្មោះ Liz Muhammad បានឱ្យដឹងថា មានអ្នកបម្រើជនជាតិឥណ្ឌូនេស៊ីម្នាក់ បានលួចរបស់របរមានតម្លៃជាច្រើននៅក្នុងផ្ទះ បន្ទាប់ពីធ្វើការឱ្យនាងអស់រយៈពេលត្រឹមតែ ៣ថ្ងៃសោះ។  

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩កន្លងទៅ។ 

ខាងក្រោមនេះគឺជារូបថតរបស់អ្នកបម្រើមានដៃមានជើងនេះ។

អ្នកបម្រើមានដៃមានជើងលួចអីវ៉ាន់ម្នាក់នេះ

យោងតាមសម្តីរបស់អ្នកនាង Liz បានឱ្យដឹងថា ពេលនោះម៉ោងប្រហែលជា ១០នាទីព្រឹក ខណៈពេលនាងកំពុងធ្វើការនៅការិយាល័យ ស្រាប់តែអ្នកបម្រើម្នាក់នោះចាប់ផ្តើមលួចអីវ៉ាន់យកតែម្តង។ ពេលនោះអ្នកនាង Liz បានខលទៅអ្នកបម្រើម្នាក់នោះ ប៉ុន្តែគេនោះមិនទទួលទូរស័ព្ទទេ។ ក្រោយមក នាងបានតេទូរស័ព្ទទៅផ្ទះជាច្រើនលើកច្រើនសាទៀត ប៉ុន្តែនៅតែគ្មានអ្នកណាលើកសោះ។

មានអារម្មណ៍ថាដូចជាមិនសូវស្រួល នាងក៏ខលទៅអ្នកជិតខាងឱ្យជួយហៅសន្តិសុខដើម្បីពិនិត្យផ្ទះ។  ពេលសន្តិសុខឡើងទៅដល់ផ្ទះ  ស្រាប់តែពួកគេឃើញទ្វារបើកចំហរឡើងធំ ហើយផ្ទះឡើងរាយប៉ាយ។ ចំណែកកូនតូចនាងវិញកំពុងអង្គុយយំនៅក្នុងផ្ទះ។

ក្រោយមកនៅម៉ោងប្រហែល ១២:១៥នាទីថ្ងៃត្រង់ អ្នកនាង Liz បានត្រលប់មកផ្ទះវិញ ដឹងថាប្រាកដជាអ្នកម្រើនោះបានលួចរបស់របរមានតម្លៃហើយ។ បន្ទាប់ពីធានាសុវត្ថិភាពកូននាងហើយ នាងបានឆែកឆេរមើលរបស់របរ ទើបរកឃើញថានាងបានបាត់របស់របរដូចខាងក្រោម៖

- iPad Mini 2 ចំនួន ១គ្រឿង

- ទូរស័ព្ទ Samsung Galaxy J Prime ចំនួន ២គ្រឿង

- នាឡិកាម៉ាក Tissot ចំនួន ៣គ្រឿង

- នាឡិកាម៉ាក G-Shock ចំនួន ២គ្រឿង

ក្រោយមក អ្នកនាង Liz បានប្តឹងប៉ូលិស ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងតាមចាប់ចោរស្រីម្នាក់នេះ។ យោងតាមកាមេរ៉ាសុវត្ថិភាពបានឱ្យដឹងទៀតថា អ្នកបម្រើមានដៃមានជើងម្នាក់នេះ ត្រូវបានរកឃើញថាបានលួចអីវ៉ាន់មានតម្លៃដាក់ចូលវ៉ាលីពណ៌ស្វាយមួយ រួចរត់គេចខ្លួនបាត់ទៅ៕

អ្នកបម្រើមានដៃមានជើងលួចអីវ៉ាន់ម្នាក់នេះ
ពាក្យបណ្តឹងជនរងគ្រោះប្តឹងសមត្ថិកិច្ច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]