ចិន៖ កាលពីពេលថ្មីៗនេះស្ថានីយរថភ្លើងក្រោមដី Shenzhen នៅខេត្តក្វាងទុង បានបើកសាកល្បងការប្រើប្រាស់វិធីសាស្ត្រថ្មីដែលអាចអនុញ្ញាតឲ្យអ្នកដំណើរធ្វើការទូទាត់ថ្លៃសំបុត្ររថភ្លើងបានដោយគ្រាន់តែស្កេនផ្ទៃមុខប៉ុណ្ណោះ។

ប្រភពបានបញ្ជាក់ថា ការបំពាក់សេវាកម្មស្កេនផ្ទៃមុខអ្នកដំណើរតាមស្ថានីយរថភ្លើងក្រោមដី គឺក្នុងគោលបំណងដើម្បីទាញយកទិន្នន័យតួលេខច្បាស់លាស់នៃការធ្វើដំណើរចេញចូលរបស់អ្នកដំណើរប្រចាំថ្ងៃ។

បចេ្ចកវិទ្យាដ៏ទំនើបនេះនឹងជួយសម្រួលដល់អ្នកដំណើរយ៉ាងច្រើន ដោយមិនចាំបាច់ទាញទូរស័ព្ទ ឫ ចំណាយពេលទិញសំបុត្ររថភ្លើងទៀតឡើយ។  ពួកគេគ្រាន់តែយកមុខទៅដាក់ទល់គ្នានឹងអេក្រង់ថេប្លេតដែលមាននៅជិតច្រកទ្វារចេញចូលស្ថានីយជាការស្រេច។ ក្រោយពីស្កេនរួច វានឹងទូទាត់តម្លៃសំបុត្ររថភ្លើងជាមួយគណនីធនាគាររបស់អ្នកដំណើរដោយស្វ័យប្រវត្តិតែម្តង។

យោងតាមការអះអាងពីបុគ្គលិកស្ថានីយរថភ្លើងម្នាក់បានឱ្យដឹងថា ដើម្បីប្រើប្រាស់សេវាកម្មស្កេនមុខនេះបាន អ្នកដំណើរទាំងអស់ត្រូវធ្វើការចុះឈ្មោះដោយបញ្ចូលទិន្នន័យផ្ទាល់ខ្លួន និងស្កេនផ្ទៃមុខ ហើយភ្ជាប់ព័ត៌មានគណនីធនាគារដើម្បីទូទាត់ប្រាក់៕

ការស្កេនមុខក្នុងស្ថានីយ
ម៉ាស៊ីនស្កេនមុខ
ម៉ាស៊ីនស្កេនមុខ
ម៉ាស៊ីនស្កេនមុខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]