ភ្នំពេញ៖ ថ្ងៃទី១៥ - ១៧ ខែមីនា ឌីជីថលកម្ពុជា (Digital Cambodia) ជាពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិដំបូង និងធំបំផុតក្នុងឆ្នាំ២០១៩ ដែលរៀបចំឡើងដោយ NIPTICT និងសហការជាមួយក្រសួង និងមូលនិធិអភិវឌ្ឍចំនួន ៧។ មិត្ដហ្វូន មានក្ដីសោមនស្សរីករាយដែលបានក្លាយជាម្ចាស់ឧបត្ថម្ភធំនៃព្រឹត្ដិការណ៍នេះ ក្នុងកិច្ចខិតខំប្រឹងប្រែង «កសាងសង្គមឌីជីថល» ដោយការផលិតនូវផលិត Industry 4.0 ថ្មីៗ ដែលនឹងដាក់ឲ្យដំណើរការនៅកម្ពុជានាពេលខាងមុខ។  

មិត្ដហ្វូន

ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា៖ 

«មិត្ដហ្វូន បាននាំមកនូវយុគសម័យបច្ចេកវិទ្យាពិតៗដល់កម្ពុជា។ ផលិតផលទាំងនេះនឹងត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗដើម្បីបំពេញនូវតម្រូវការចីរភាពដល់សហគ្រាសក្នុងព្រះរាជាណាចក្រកម្ពុជា»។

ព្រឹត្ដិការណ៍រយៈពេល ៣ ថ្ងៃ មានការចូលរួមពីក្រុមហ៊ុនជាង ១០០ អ្នកនិយមបច្ចេកវិទ្យារាប់ពាន់នាក់មកពីគ្រប់ទិសទីនៃប្រទេស ជាពិសេសក្នុងឱកាសសន្និសីទនោះ បានទាក់ទាញវាលឃ្មីនអន្ដរជាតិល្បីៗជាង ៥០ នាក់ និងមាន កិត្ដយសស្វាគមន៍វត្ដមានរដ្ឋមន្ដ្រីអាស៊ាន និងរដ្ឋលេខាធិការក្នុងវិស័យទូរគមនាគមន៍ និងព័ត៌មានវិទ្យា។

ក្នុងព្រឹត្ដិការណ៍ពិព័រណ៍នេះ មិត្ដហ្វូនបាននាំមកនូវបទពិសោធប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិទ្យាពិតៗ និងជាដំណោះស្រាយសហគ្រាសជាមួយក្រុមផលិតផលទាំង៥ ដូចជា ទីក្រុងវៃឆ្លាត (មជ្ឈមណ្ឌលប្រតិបត្ដិការវៃឆ្លាត និង Safe.One) ដើម្បីត្រួតពិនិត្យ និងប្រតិបត្ដិការមុខងារផ្សេងៗទូទាំងរាជធានី ឬថែមទាំងនៅតំបន់ធំៗ, ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ (4GLTE, eNodeB, Small Cells) ដែលអនុញ្ញាតឲ្យដំណើរការក្នុងទីតូចចង្អៀតយ៉ាងងាយស្រួល ដូចជា ក្នុងអគារ កីឡដ្ឋាន មជ្ឈមណ្ឌលផ្សារទំនើបជាដើម, មន្ទីរពេទ្យ និងសាលារៀនវៃឆ្លាត, ដំណោះស្រាយទូរគមនាគមន៍សមុទ្រ និងជាពិសេសដំណោះស្រាយសន្ដិសុខអនឡាញ ដែលរំពឹងថានឹងកាន់ចម្រើនខ្លាំងក្នុងពេលឆាប់ៗ។  

មិត្ដហ្វូន

លោក Le Manh Tan ជាប្រធានផ្នែកព័ត៌មានវិទ្យាក្រុមហ៊ុនមិត្ដហ្វូន អំឡុងពេលសន្និសីទ និងជជែកពិភាគ្សា បានថ្លែងថា៖ 

«ដោយស្គាល់តួនាទីរបស់យើងជាប្រតិបត្ដិករឈានមុខក្នុងការកសាងសង្គមឌីជីថលនៅកម្ពុជា និងត្រៀមខ្លួនសម្រាប់ ឧស្សាហកម្មទី៤ (Industry 4.0) មិត្ដហ្វូន បន្ដកិច្ចខិតខំប្រឹងប្រែង និងធ្វើការវិនិយោគលើការកសាង និងពង្រីកវិសាលភាពបណ្ដាញ និងហេដ្ឋារចនាសម័្ពន្ធរបស់យើង ដែលបំពេញតម្រូវការសេវាកម្មតភ្ជាប់ Internet of Things»។

លោកបានបន្ដថា៖ 

«លើសពីនេះ មិត្ដហ្វូនបានប្ដេជ្ញារក្សាភាពទំនើបកម្មរបស់ខ្លួនដោយការផ្ដល់សេវាកម្មបច្ចេកវិទ្យាឈានមុខ 5G បច្វេកវិទ្យាវៃឆ្លាត (AI) Virtual Reality (VR) និង Big Data ជាដើម ដើម្បីឲ្យប្រាកដថា មិត្ដហ្វូន នៅតែឆ្ពោះទៅមុខ និងបំពេញមហិច្ឆតា «កសាងសង្គមឌីជីថល សម្រាប់ជីវិតកាន់តែប្រសើរក្នុងប្រទេសកម្ពុជា»។

មិត្ដហ្វូន នាពេលបច្ចុប្បន្នជាបណ្ដាញដ៏ធំបំផុតនៅកម្ពុជា ជាមួយស្ថានីយ៍ផ្សាយសេវាជាង ១១០០០ BTS មានទាំង បច្ចេកវិទ្យា 2G, 3G, 4G ព្រមទាំងបច្ចេកវិទ្យាចុងក្រោយ 4.5G និងខ្សែកាបអុបទិកជាង ២៣០០០ គីឡូម៉ែត្រ ដែលពង្រាយនៅទូទាំង ២៥ ខេត្ដ-ក្រុង ដោយគ្របដណ្ដប់ស្រុក ៩៧ ភាគរយទូទាំងប្រទេស៕ 

មិត្ដហ្វូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]