កូរ៉េខាងត្បូង៖ មួយរយៈចុងក្រោយនេះ រឿងរ៉ាវអាស្រូវជាច្រើនករណីរបស់ Seungri អតីតសមាជិកក្រុម BIG BANG បានធ្វើឲ្យភាគហ៊ុនរបស់ផលិតកម្មYG Entertainment ធ្លាក់ចុះជាលំដាប់ រហូតឈានដល់ការខាតបង់ប្រាក់ រហូតដល់ទៅរាប់រយលានដុល្លារ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។

ប៉ុន្តែទោះជាយ៉ាងណា អាចនិយាយបានថា ក្រោយភ្លៀងមេឃស្រលះ ដោយនៅថ្ងៃទី១៨ ខែមិនានេះក្រុមចម្រៀងនារីលំដាប់ជួរមុខនាពេលបច្ចុប្បន្ន  BLACKPINK បានប្រកាសជាផ្លូវការថា ខ្លួននឹងវិលត្រឡប់មកវិញជាថ្មីជាមួយនឹង Mini Album នៅចុងខែមិនានេះហើយ ចំពោះការបរិច្ឆេទជាក់លាក់គឺនៅមិនទាន់បង្ហើបនៅឡើយនោះ ប៉ុន្តែពួកគេនឹងចេញថត MV នៅក្នុងសប្តាហ៍នេះហើយ។

យ៉ាងណាមិញ គ្រាន់តែដំណឹងដ៏គួរឲ្យអបអរសាទរមួយនេះប្រកាសចេញភ្លាម បានធ្វើឲ្យភាគហ៊ុនរបស់ផលិតកម្ម YG ដែលបានធ្លាក់ចុះអស់រយៈពេលជាច្រើនថ្ងៃជាប់គ្នាមកនេះ បានកើនឡើងវិញស្រឺតៗគួរឲ្យកត់សម្គាល់តែម្តង។

មិនតែប៉ុណ្ណោះ អ្នកគាំទ្រថែមទាំងបានរំពឹងយ៉ាងម៉ុតមាំថា ការវិលត្រឡប់មកវិញលើកនេះរបស់ BLACKPINK នឹងធ្វើឲ្យកាន់តែផ្ទុះកក្រើក ថែមទាំងជួយស្រោចស្រង់ភាគហ៊ុន YG បានមួយទំហឹងផងដែរ៕

ក្រុមចម្រៀងនារី BLACKPINK
ភាគហ៊ុនរបស់ផលិតកម្ម YG កើនឡើងជាលំដាប់
ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងនារី BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]