ថៃ៖ តារាៗថៃភាគច្រើន តែងតែមានទំនាក់ទំនងស្នេហាជាមួយគូស្នេហ៍របស់ពួកគេ ដោយបើកចំហរ និងគ្មានលាក់លៀមអ្វីជាមួយអ្នកគាំទ្រនោះទេ ក៏ប៉ុន្តែប្រិយមិត្តមួយចំនួន មានធ្លាប់ឆ្ងល់ទេថា បើតារាស្រីៗទាំងនេះ បើកបង្ហាញរឿងស្នេហ៍ជាសាធារណៈបែបនេះហើយ ហេតុអ្វីពួកគេមិនដឹកដៃគ្នាចូលរោងការតែម្តងទៅ?

យ៉ាងណាមិញ ដើម្បីស្រាយចម្ងល់របស់ប្រិយមិត្តអ្នកអាន ដែលជាអ្នកគាំទ្រនិងនិយមតាមដានសិល្បៈថៃ ថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្ត មកដឹងហេតុផលរបស់ តារាស្រីល្បីបីដួង ដោយក្នុងនោះមាន នាង Kimmy Kimberley នាង Pancake និងនាង Namtarn ដែលមិនទាន់ហ៊ានសម្រេចចិត្តចូលរោងការជាមួយ គូស្នេហ៍ច្រើនឆ្នាំរបស់ពួកគេនោះទេ៕

កុំឲ្យខាតពេលយូរ ចង់ដឹងហេតុផលរបស់ពួកគេយ៉ាងណានោះ តោះតាមដានខាងក្រោម៖

១. Kimmy Kimberley

Kimberley បាននិយាយថា នាងធ្លាប់និយាយរឿងគម្រោងអនាគត់ជាមួយ Mark Prin ដែរ ប៉ុន្តែនាងពិតជាមិនទាន់សម្រេចចូលរោងការពេលនេះទេ ព្រោះនាងគិតថានាងនៅក្មេងពេក។ 

Kimmy Kimberley

២. Pancake Khemanit

នាង Pancake មានទំនាក់ទំនងស្នេហាជាមួយ Sarawat Mhee ជាង៨ឆ្នាំមកហើយ ក៏ប៉ុន្តែតារាសម្តែងរូបនេះតែងតែនិយាយថា មិនទាន់ដល់ពេលសាកសមសម្រាប់គិតរឿងនេះទេ។ នាង Pancake បានបន្ថែមថា នាងមិនមានគម្រោងសម្រាប់ការរៀបការសោះ ហើយពួកគេទាំងពីរកំពុងតែសប្បាយជាមួយជីវិតនៅពេលនេះ។ 

Pancake Khemanit

៣. Namtarn Pichukkana

នាង Namtarn បាននិយាយថានាងចង់រៀបការនៅពេលដែលនាងមានអាយុ ៣០ឆ្នាំ។ ក៏ប៉ុន្តែសម្រាប់ពេលនេះ នាងត្រូវរ៉ាប់រងគ្រួសារ និងចង់ធ្វើឲ្យពួកគេសប្បាយចិត្តជាមុនសិន៕ 

Namtarn Pichukkana

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]