ភ្នំពេញ៖ ក្រុមបាល់ទាត់ T4 FC សំពងក្រុម ស្ទឹងមានជ័យភូមិថ្មី ដោយលទ្ធផលដល់ទៅ ៦-១ ក្នុងការប្រកួតពានរង្វាន់ អធិរាជវាលស្មៅ Ganzberg Cup ២០១៩ កាលពីយប់ថៃ្ងសៅរ៍កន្លងទៅ។

៦គ្រាប់ដែលក្រុមមកពីខេត្ដស្ទឹងត្រែង បានស៊ុតនោះគឺធើ្វបានដោយ កីឡាករ សួន វាសនា នាទី ទី៥, ចាន់ ណារ៉ា នាទី ទី១៨, សុខ សិលា នាទី ទី២០, ៣៥, ៤០ និងចុងក្រោយគឺកីឡាករ សឿន វាសនា នាទី ទី២៤ ខណ:១គ្រាប់សងវិញរបស់ ស្ទឹងមានជ័យភូមិថ្មី ដែលមានមូលដ្ឋានក្នុងរាជធានីភ្នំពេញផ្ទាល់ រកបានដោយកីឡាករ ម៉ែន ឧត្ដម នៅនាទីទី៤១។

ការប្រកួត Ganzberg Cup ២០១៩
ការប្រកួត Ganzberg Cup ២០១៩
ការប្រកួត Ganzberg Cup ២០១៩

ចប់ការប្រកួត T4 FC យកឈ្នះដោយលទ្ធផលដល់ទៅ ៦-១ ទៅលើក្រុម ស្ទឹងមានជ័យភូមិថ្មី ក្នុងសប្ដាហ៍ទី១ នៃការប្រកួតពានរង្វាន់ អធិរាជវាលស្មៅ Ganzberg Cup ២០១៩៕

ការប្រកួត Ganzberg Cup ២០១៩
ការប្រកួត Ganzberg Cup ២០១៩
ការប្រកួត Ganzberg Cup ២០១៩
ការប្រកួត Ganzberg Cup ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]