កូរ៉េខាងត្បូង៖ ប្រិយមិត្តប្រាកដជាបានជ្រាបហើយ ដោយកាលពីសប្តាហ៍មុននេះ តារាចម្រៀងទោលស្រី Park Bom អតីតសមាជិក្រុម 2NE1 ទើបតែបញ្ចេញនូវអ៊ាល់ប៊ុម បទចម្រៀងថ្មីរបស់ខ្លួន«Spring» ជាការស្វាគមន៍ នៃការវិលត្រឡប់ចូលសិល្បៈជាថ្មី នៅក្រោមទ្រនំថ្មីផលិតកម្ម D-Nation។
ជាការពិតណាស់ បើទោះបីជាផលិតកម្មថ្មីដែលPark Bom កំពុងតែជ្រកនេះ នៅមានលក្ខណៈតូច មិនទាន់មានកេរ្តិ៍ឈ្មោះល្បីល្បាញ ដូចជាផលិតកម្មចាស់របស់នាងគឺ YG Entertainment យ៉ាងណាក្តី ប៉ុន្តែគេសង្កេតឃើញផលិតកម្ម D-Nation បានផ្តល់ការស្វាគមន៍ពោរពេញទៅដោយភាពកក់ក្តៅ ចំពោះPark Bom គ្រប់បែបយ៉ាង មិនថាតែការចេញបទចម្រៀង ឬក៏ការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជួយលើកស្ទួយដល់ Park Bom ឲ្យបានឈរលើឆាកតន្រ្តីជាថ្មីជាដើមផងដែរ។
មិនតែប៉ុណ្ណោះ កាលពីថ្ងៃShowcase នៃការបង្ហាញមុខជាថ្មីជាលើកដំបូងរបស់ Park Bom ក៏បានបង្កការភ្ញាក់ផ្អើលមួយផងដែរ ដោយម្ចាស់ផលិតកម្មរូបសង្ហារបស់ D-Nation ផ្ទាល់ លោកបានបង្ហាញខ្លួននៅលើឆាកShawcase របស់ Park Bom ដោយផ្ទាល់យ៉ាងក្លាហាន ដោយលោកបានធ្វើការសុំអភ័យទោសជំនួសតារាចម្រៀងរបស់ខ្លួន ចំពោះរឿងរ៉ាវកន្លងមក លើសពីនេះ លោកថែមទាំងបានសន្យាថា នឹងធ្វើជាបង្គោលសម្រាប់ Park Bom ឈរចាប់ពីថ្ងៃនេះតទៅថែមទៀតផង។
ក្រោយឃើញបែបនេះ អ្នកគាំទ្រជាច្រើនបានធ្វើការកោតសរសើរ ចំពោះទឹកចិត្តដ៏ក្លាហានរបស់ ម្ចាស់ផលិតកម្មរូបសង្ហារូបនេះ ដែលហ៊ានចេញមុខ ប្រកាសចំហរការពារតារាស្រីរបស់ខ្លួន នៅចំពោះមុខអ្នកការសែតគ្រប់គ្នាផងដែរ។ មិនតែប៉ុណ្ណោះ ក្នុងនោះក៏មានអ្នកគាំទ្រមួយចំនួនតូច មានបំណងចង់ឲ្យ Park Bom និងម្ចាស់ផលិតកម្មសង្ហាពោរពេញទៅដោយទំនួលខុសត្រូវរូបនេះ ស្រលាញ់គ្នាពិតៗនៅក្រៅថែមទៀតផងដែរ។
ប៉ុន្តែទោះជាយ៉ាងណា អ្នកទាំងពីរមិនបានប្រកាសនៅឡើយទេថា មានទំនាក់ទំនងជាអ្វីនឹងគ្នា ហើយយើងក៏មិនទាន់ដឹងផងដែរ ថាតាមពិតម្ចាស់ផលិតកម្មD-Nation រូបនេះ មាននៅកម្លោះ ឬក៏រៀបការរួចហើយឬនៅនោះដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]