កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ Park Yoochun សមាជិកក្រុម JYJ ត្រូវបានគេរាយការណ៍ថា លោកត្រូវនារីម្នាក់ប្ដឹង ដោយចោទប្រកាន់លោក ពីបទរំលោភផ្លូវភេទ កាលពីឆ្នាំ ២០១៦។

យោងតាមរបាយការណ៍ថ្មីមួយរបស់ YTN Star កាលពីថ្ងៃទី ១៨ ខែមីនា បានបង្ហាញថា ស្រ្តីម្នាក់ដែលមានឈ្មោះកាត់ថា "S" បានដាក់ពាក្យបណ្តឹង ទាមទារថ្លៃខូចខាតរហូតដល់ ១០០ លានវ៉ុន (ប្រហែលជា ៨៨.០៨៨ ដុល្លារអាមេរិក) ដែលសំណើរនេះត្រូវបានអនុម័ត ដោយតុលាការនៅថ្ងៃទី ១២ ខែមីនា។

គួរបញ្ជាក់ផងដែរថា "S" មិនមែនជាស្ត្រីតែម្នាក់ ដែលចោទប្រកាន់លើ Park Yoochun ពីបទរំលោភផ្លូវភេទនោះទេ។ ជាក់ស្ដែងកាលពីខែធ្នូ ឆ្នាំ ២០១៥ ស្រ្តីម្នាក់ផ្សេងទៀត ក៏ធ្លាប់បានអះអាងថា តារាចម្រៀងប្រុសរូបនេះ បានរំលោភបំពានផ្លូវភេទលើរូបនាងផងដែរ។

នៅពេលនោះភ្នាក់ងាររបស់ Park Yoochun បានឆ្លើយតបដោយប្រកាសថា Park Yoochun នឹងលាឈប់ពីសិល្បៈ ប្រសិនបើលោកត្រូវបានរកឃើញថា ពិតជាមានកំហុសក្នុងរឿងដ៏អាក្រក់បែបនេះមែន។

ប៉ុន្តែក្រោយមក ភ្នាក់ងាររបស់ Park Yoochun នេះក៏បានប្តឹងបកទៅកាន់ "S" និងបុគ្គល ៣នាក់ផ្សេងទៀត ដែលបានដាក់ពាក្យបណ្តឹងមកលើ Park Yoochun ករណីស្រដៀងគ្នានេះដែរ។ ដោយភ្នាក់ងារផលិតកម្ម អះអាងថា ការចោទប្រកាន់របស់ពួកគេ គឺមិនមែនជាការពិតទេ។ មេធាវីរបស់ "S" បាននិយាយថា "S" បានកំពុងព្យាយាមពន្យារពេល ដាក់ពាក្យបណ្តឹង រដ្ឋប្បវេណី ព្រោះនាងកំពុងរង់ចាំឲ្យ Park Yoochun សុំទោសនាងឲ្យស្ម័គ្រចិត្ត ហើយព្រមសារភាព ពីទោសកំហុសរបស់ខ្លួន។

ខណៈពេលនេះដែរ ក្រុមហ៊ុន C-JeS Entertainment ដែលជាភ្នាក់ងារគ្រប់គ្រង Park Yoochun បានឆ្លើយតបថា ពួកគេកំពុងតែពិនិត្យមើល ស្ថានភាពជាក់ស្ដែងជាមួយនឹងមេធាវី។ ពួកគេនឹងបញ្ចេញសេចក្ដីថ្លែងការណ៍ឆាប់ៗនេះ។ 

ដូច្នេះសូមប្រិយមិត្តរង់ចាំតាមដាន ជាបន្តទៅទៀត៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Park Yoochun
រូបភាព Park Yoochun
រូបភាព Park Yoochun
រូបភាព Park Yoochun
រូបភាព Park Yoochun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]