ភ្នំពេញ៖ ប្រាកដជាមានប្រិយមិត្តជាច្រើនបានស្គាល់ពី តារាសម្ដែងប្រុស ចាស់វស្សាលោក ទេព រិនដារ៉ូ ជាក់ជាមិនខាន តាមរយៈការសម្ដែងខ្សែភាពយន្ត ជាច្រើននាពេលកន្លងមក ទាំងរឿងដុំ និងរឿងភាគ ទទួលបានគាំទ្រពីសំណាក់ ពុក ម៉ែ បង ប្អូនខ្លាំងមែនទែន។ ក្នុងនោះផងដែរ តារាសម្ដែងប្រុស ដ៏មានប្រជាប្រិយភាពរូបនេះ ហាក់បីនៅតែមានទីផ្សារសិល្បៈ ខ្លាំងដដែល មិនចាញ់តារាៗសម្ដែងប្រុស នាពេលបច្ចុប្បន្ននេះឡើយ។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ លោក ទេព រិនដារ៉ូ ក៏បានបង្ហោះរូបភាពជាច្រើន នៅលើគណនីហ្វេសប៊ុក របស់ខ្លួន ធ្វើឲ្យទស្សនិកជនជាច្រើន លាន់មាត់សរសើរទៅកាន់ ខ្លួន មិនតិចនោះទេ ពីសកម្មភាព ធ្វើការងារផ្ទះ មិនចាញ់ នារីៗនោះទេ ។

ដោយក្នុងការបង្ហោះនោះដែរ លោក បានសរសេថា៖ «ទិវាសួស្តីប្រិយមិត្ត ថ្ងៃច័ន្ទដើមទ្រព្យ បើអញ្ចឹងមានតែប្រើដៃហើយទាន់មានទឹក ទម្រាំបានសម្រេចចង់ដាច់សរសៃយ៉ង ហើយលោកព្រះ ជាពិសេសពេលពូតទឹក បើភ្លើងដាច់រហូតបែបនេះ មានតែប្រើកំលាំងបាយបែបនេះហើយ ជាពិសេសពេលយប់គេងអត់លក់ទេក្តៅណាស់ព្រះអង្គអើយ អគ្គីសនីឆេះដាច់ៗឥតប្រណីភ្លើងដាច់ទឹកក៏មិនចេញ .... ពេលណាទើបបានអគ្គីសនីប្រើធម្មតាវិញ ? ? ?»

គួររម្លឹកដែលថា នេះមិនជាមែនលើកទីមួយនោះទេ ដែលតារាសម្ដែងប្រុស ក៏មានប្រជាប្រិយភាព រូបនេះតែងតែបង្ហោះពីសកម្មភាពជាប្រចាំថ្ងៃ នាពេលកន្លងមក៕  

លោក ទេព រិនដារ៉ូ
លោក ទេព រិនដារ៉ូ
លោក ទេព រិនដារ៉ូ
លោក ទេព រិនដារ៉ូ
លោក ទេព រិនដារ៉ូ
លោក ទេព រិនដារ៉ូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព រិនដារ៉ូ