ថៃ៖ ជាការពិតណាស់ ប្រសិនបើជាអ្នកគាំទ្រ គូស្នេហ៍តារាសម្ដែង លោក Toni និង Kaew Jarinya ប្រាកដជាមិនចម្លែកចិត្តឡើយ ចំពោះការតុបតែងខ្លួនរបស់គូស្នេហ៍មួយគូនេះ ព្រោះថាអ្នកទាំងពីរ គឺពូកែរកនឹកការស្លៀកពាក់ប្លែកៗណាស់។

ជាក់ស្ដែង នាពេលថ្មីៗនេះ នៅក្នុងដំណើរកម្សាន្ត ទៅកាន់ទឹកដីកោះសាមុយ លើកនេះដែរ ឃើញថាអ្នកទាំងពីរបានចំណាយពេលវេលា យ៉ាងផ្អែមល្ហែមតែពីរនាក់ យ៉ាងមានក្ដីសុខនៅទីនោះ។ ហើយជាពិសេស ការទៅដើរលេងម្ដងនេះដែរ គេក៏សង្កេតឃើញថា លោក Toni និង Kaew បានតុបតែងខ្លួន ជាមួយនឹងសម្លៀកបំពាក់ប្លែកៗ ខុសពីតារាដទៃ ដែលនេះពិតជាស្ទីលមួយខុសប្លែកពីគេ និងគួរឲ្យចាប់អារម្មណ៍ មិនចាញ់ដំណើរកម្សាន្តមុនៗនោះទេ។

មិនតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រមួយចំនួនទៀតបានចាប់អារម្មណ៍ឃើញថា តាំងពីបណ្ដើរគ្នាជាគូស្នេហ៍យ៉ាងបើកចំហរមក មិនត្រឹមតែToniទេ ដែលចូលចិត្តតែងខ្លួនចម្លែកៗ សូម្បីមិត្តស្រីលោក គឺកញ្ញា Kaew ក៏ចាប់ផ្ដើមចូលចិត្តការលេងខ្លួនបែបនេះផងដែរ ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Toni និង Kaew
Toni និង Kaew
Kaew
Kaew
Kaew
Kaew
Kaew
Kaew
Kaew

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]