ភ្នំពេញ៖ តើកូនរបស់អ្នកដល់អាយុចូលរៀនហើយ ឬនៅ? តើអ្នកបានជ្រើសរើសសាលារៀនសម្រាប់កូនអ្នកហើយ ឬនៅ? តើសាលាកម្រិតសិក្សា និងមានការអប់រំបែបណា ដែលល្អបំផុតសម្រាប់កូនអ្នកពេលចូលរៀនដំបូង?

ការជ្រើសរើសសាលារៀនជាកត្ដាសំខាន់ ដែលមាតាបិតាគួរតែយកចិត្ដទុកដាក់ ជាពិសេសថ្នាក់សិក្សាដំបូងសម្រាប់កូនជាទីស្រលាញ់របស់អ្នក ដែលអាចនឹងផ្ដល់ផលប៉ះពាល់ដល់ចំណេះដឹង និងអនាគតរបស់ពួកគេ។ ហេតុនេះមាតាបិតាគួរតែស្វែងយល់ពីចំណុចសំខាន់ៗមួយចំនួនដូចជា កម្មវិធីសិក្សា តម្លៃ សេវាថែទាំ គុណភាពនៃគ្រូបង្រៀនជាដើម មុននឹងសម្រេចចិត្ដបញ្ជូនកូនរបស់អ្នកទៅសិក្សានៅសាលារៀនណាមួយ។ មិនតែប៉ុណ្ណោះមាតាបិតាគួរតែចំណាយពេលធ្វើដំណើរទស្សនកិច្ចជាមួយនឹងសាលា ដែលលោកអ្នកពេញចិត្ដដើម្បីយល់ដឹងពីស្ថានភាពជាក់ស្ដែងថែមទៀតផង។

ការតាំងបង្ហាញចែករំលែកព័ត៌មានលម្អិតពីកម្មវិធីសិក្សា

សំណួរសំខាន់ៗអ្វីខ្លះ ដែលអ្នកអាចសាកសួរមុនសម្រេចចិត្តដើម្បីជ្រើសរើសសាលារៀនល្អបំផុតសម្រាប់កូនរបស់អ្នក? 
១. កម្មវិធីសិក្សា
• តើសាលាមានកម្មវិធីសិក្សាបែបណាខ្លះ បើប្រៀបធៀបទៅនឹងសាលារៀនដទៃ?
• តើសាលាមានកម្មវិធីសិក្សានៃមុខវិជ្ជាសំខាន់ៗ (ភាសាអង់គ្លេស គណិតវិទ្យា វិទ្យាសាស្ត្រជាដើម) និងកម្មវិធីសិក្សាក្រៅម៉ោងសម្រាប់កុមារ (កីឡា ក្លឹបសិក្សា និងការប្រកួត…) ដែរឬទេ?
• តើសាលាមានទស្សនវិជ្ជាអប់រំជាក់លាក់ដែរ ឬទេ? ការបង្រៀនមានកម្រិតស្ដង់ដារបែបណា? មានសកម្មភាពលេងកម្សាន្ដ ឬការសិក្សាជាក្រុមដែរឬទេ?
២. ការតាមដានការសិក្សា
• តើអ្វីជាលក្ខណៈវិនិច្ឆ័យត្រូវបានប្រើដើម្បីកំណត់ការដាក់ពិន្ទុសិស្សនៅក្នុងថ្នាក់? តើសាលារៀននឹងមានវិធានការបែបណាចំពោះសិស្ស ដែលមិនបានបំពេញតាមបទដ្ឋានសិក្សា?
• តើមាតាបិតានឹងទទួលបានព័ត៌មានពីការវិវឌ្ឍន៍ និងការរីកចម្រើនរបស់កុមារតាមរយៈអ្វី? តើការទទួលព័ត៌មាននេះមានប៉ុន្មានដងក្នុង១ខែ?
• តើសាលាបានផ្ដល់ការសិក្សាដែលទាក់ទងទៅនឹងការវិវឌ្ឍន៍របស់កុមារដែរឬទេ? (វិទ្យាសាស្ដ្រ, STEM…)
៣. តម្លៃសិក្សា
• តើការសិក្សាក្នុង១ឆ្នាំមានតម្លៃប៉ុន្មាន? មានកម្រិតអ្វីខ្លះ?
• តើថ្លៃសិក្សារួមបញ្ចូលអ្វីខ្លះ? តើមាតាបិតាត្រូវបង់ថ្លៃសេវាកម្មបន្ថែមដែរឬទេ?
៤. គុណភាពនៃគ្រូបង្រៀន
• តើគ្រូបង្រៀនមានការអប់រំ និងការបណ្តុះបណ្តាលតាមបែបវិជ្ជាជីវៈគ្រប់គ្រាន់ហើយឬនៅ?
• តើគ្រូបង្រៀនអាចសង្កេត និងបែកចែកអំពីព័ត៌មានដូចជា ភាពរឹងមាំ ភាពទន់ខ្សោយ ការចូលចិត្ដ ចំណាប់អារម្មណ៍ និងការសិក្សារបស់សិស្សម្នាក់ៗដែរ ឬទេ?
៥. ហេដ្ឋារចនាសម្ព័ន្ធ
• មុន និងក្រោយពីម៉ោងសិក្សា តើកុមារនឹងទទួលបានសេវាថែទាំកុមារដែរ ឬទេ?
• តើថ្នាក់រៀនមានរបៀបរៀបរយ ធំទូលាយ និងបង្ហាញពីការងារដែលសិស្សបានធ្វើដែរ ឬទេ?
៦. សំណួរទូទៅ
• តើចំនួនក្មេងសរុបប៉ុន្មាននាក់ចូលរៀននៅសាលានេះ? តើជាមធ្យមមានសិស្សប៉ុន្មាននាក់ក្នុងមួយថ្នាក់?
• តើសាលាមានវិធីសាស្ដ្រអ្វីសម្រាប់កំណត់វិន័យជាមួយសិស្ស កំណត់សុវត្ថិភាព និងរងការធ្វើបាបពីកុមារ និងអ្នកដទៃ?
• តើមានការធ្វើតេស្តចូលរៀនទេ? តើការសង្កត់ធ្ងន់លើលទ្ធផលត្រូវកំណត់យ៉ាងដូចម្តេច?  

ការតាំងបង្ហាញចែករំលែកព័ត៌មានលម្អិតពីកម្មវិធីសិក្សា

ព័ត៌មានសំខាន់ៗជាច្រើនទៀត លោកអ្នកអាចធ្វើការសាកសួរទៅកាន់សាលាអន្ដរជាតិល្បីៗ ដែលនឹងចូលរួមតាំងបង្ហាញចែករំលែកព័ត៌មានលម្អិតពីកម្មវិធីសិក្សា កម្មវិធីផ្ដល់ជូនពិសេសៗសម្រាប់រដូវកាលថ្មីជាច្រើនដល់មាតាបិតា នៅក្នុងពិព័រណ៍សាលាអន្ដរជាតិលើកទី២ ដែលនឹងធ្វើឡើងថ្ងៃទី ៣០-៣១ មីនា នៅផ្សារទំនើបអ៊ីអន ចាប់ពីម៉ោង ១០ ព្រឹក ដល់ ៨ យប់។ មាតាបិតាអាចចំណាយពេលនាចុងសប្តាហ៍សម្រាប់ពិព័រណ៍នេះ ដើម្បីស្វែងយល់ពីកម្មវិធីសិក្សាអប់រំពីសាលាអន្ដរជាតិល្អបំផុតសម្រាប់កូនៗជាទីស្រលាញ់របស់អ្នក ដែលមានកម្រិតចាប់ពីថ្នាក់ត្រៀមចូលមត្តេយ្យ (សម្រាប់កុមារអាយុ២ទៅ៣ឆ្នាំ) មត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា ភាសាបរទេស កម្មវិធីសិក្សាបន្ថែមផ្សេងៗជាដើម។ សាលាអន្ដរជាតិរួមជាមួយក្រុមហ៊ុនដែលពាក់ព័ន្ធនឹងចូលរួមតាំងបង្ហាញមានដូចជា៖ សាលាអន្ដរជាតិរួមជាមួយក្រុមហ៊ុនដែលពាក់ព័ន្ធនឹងចូលរួមតាំងបង្ហាញមានដូចជា៖ សាលាអន្ដរជាតិ Singapore Cambodia International Academy (SCIA), មជ្ឈមណ្ឌលអូស្ដ្រាលីសំរាប់ការបណ្ដុះបណ្ដាល (ACE), សាលាអន្ដរជាតិRenford, Harrods, CIA First, Southbridge, Footprint, ធនាគារ CIMB, ធានារ៉ាប់រង Safetynet, ក្រុមហ៊ុន Brain Scan និង Nutty Scientist ជាដើម។

ក្នុងនោះមាតាបិតាអាចប្រឹក្សាយោបល់បន្ថែមពីការសិក្សាអប់រំ តម្លៃសិក្សា និងកក់កាលវិភាគសម្រាប់ដើរទស្សនាទីតាំង និងបរិយាកាសសិក្សាតាមសាលាអន្ដរជាតិនីមួយៗដោយឥតគិតថ្លៃ ជាមួយឱកាសទទួលបានការបញ្ចុះតម្លៃរហូតដល់ ១៥% និងការផ្ដល់ជូនពិសេសថែមទៀតផង។ ទន្ទឹមនឹងនោះលោកអ្នកអាចធ្វើការចុះឈ្មោះកូនៗទុកជាមុនសម្រាប់ការចូលរួមប្រកួតសមត្ថភាពជាមួយនឹងឱកាសទទួលបានរង្វាន់ជាច្រើន ទស្សនាកម្មវិធីសិក្សាវិទ្យាសាស្ដ្រថ្មីបែបអាមេរិក និងការលេងកម្សាន្ដជាមួយទីធ្លា Lego ទីធ្លាអានសៀវភៅ គូររូប ផាត់រូបទៀតផង។

កម្មវិធីនេះរៀបចំឡើងដោយអនុស្សា ឧបត្ថម្ភធំដោយសាលាអន្ដរជាតិ SCIA និងសាលា ACE សហការឧបត្ថម្ភដោយសាលាអន្តរជាតិ H&K សាលាអន្ដរជាតិ Renford និងសាលាអន្ដរជាតិ Harrods ដៃគូទីតាំងដោយផ្សារទំនើបអ៊ីអន។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 012 230 140 ឬទំព័រហ្វេសប៊ុក Anussa Events៕
Facebook Page: https://www.facebook.com/AnussaEventPlanner/ 
Event Page: https://www.facebook.com/events/414638015955855/

ការតាំងបង្ហាញចែករំលែកព័ត៌មានលម្អិតពីកម្មវិធីសិក្សា
ការតាំងបង្ហាញចែករំលែកព័ត៌មានលម្អិតពីកម្មវិធីសិក្សា
ការតាំងបង្ហាញចែករំលែកព័ត៌មានលម្អិតពីកម្មវិធីសិក្សា
ការតាំងបង្ហាញចែករំលែកព័ត៌មានលម្អិតពីកម្មវិធីសិក្សា
ការតាំងបង្ហាញចែករំលែកព័ត៌មានលម្អិតពីកម្មវិធីសិក្សា
School Fair 2
រង្វាន់ពី School Fair 2
School Fair 2

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]