ភ្នំពេញ៖ តារាពហុជំនាញលោកម៉ាដូណា បានចាប់ដៃគ្នាសាងសុភមង្គល ជាមួយនឹងគូស្នេហ៍ភេទដូចគ្នាអស់រយៈពេលជាច្រើនឆ្នាំ ដោយពួកគេបានចាប់ដៃគ្នារស់នៅ ស្រលាញ់គ្នាយ៉ាងអស់ពីចិត្ត ខំធ្វើការ និងរកលុយជាមួយគ្នាយ៉ាងគួរឲ្យសរសើរបំផុត។

យ៉ាងណាមិញទោះបីជាគូស្នេហ៍ភេទដូចគ្នាមួយគូនេះ ធ្លាប់ឈ្លោះគ្នាយ៉ាងណាក្តី ក៏ប៉ុន្តែពួកគេនៅតែមិនអាចចោលគ្នាបាន ថែមទាំងស្រឡាញ់គ្នាកាន់តែខ្លាំងឡើង ក្រោយបានត្រូវរូវគ្នាវិញ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះ ក៏បានធ្វើការបង្ហោះសារដ៏ខ្លី មានអត្ថន័យយ៉ាងជ្រៅមួយ ជាសាធារណៈ ធ្វើឲ្យមហាជនជាច្រើននាំគ្នារំភើបគ្រប់គ្នាតែម្តង។

ដោយក្នុងនោះលោក បានបញ្ជាក់ថាគ្រោងនឹងចង់រៀបការ ជាមួយនឹងគូស្នេហ៍របស់ខ្លួន ដែលមិនទាន់កំណត់ថ្ងៃ និងពេលវេលាមួយណាឲ្យច្បាស់នោះទេ។ ក៏ប៉ុន្តែនៅក្នុងនោះលោកបាន បន្ថែមថា៖ «បងតែម្នាក់ដែលខ្ញុំអាចរស់នៅនឹងចង់រៀបការជាមួយម្នាក់នោះគឺហេង(ឈ្មោះគូស្នេហ៍លោក)»។

ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើនពិតជារំភើបជំនួសពួកគេ ដែលតស៊ូស្រលាញ់គ្នា និងស្មោះនឹងគ្នាយ៉ាងខ្លាំងបែបនេះ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើនក៏បានចូលរួមអបអរដល់ពួកគេផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

លោកម៉ាដូណា
លោកម៉ាដូណា
លោកម៉ាដូណា និងគូស្នេហ៍
លោកម៉ាដូណា និងគូស្នេហ៍
លោកម៉ាដូណា និងគូស្នេហ៍
លោកម៉ាដូណា និងគូស្នេហ៍
ចិញ្ចៀនម៉ាដូណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ដូណា