អង់គ្លេស៖ ក្លិបបាល់ទាត់ Tottenham Hotspur បានបញ្ជាក់ច្បាស់អំពីកាលបរិច្ឆេទនៃការបើកសម្ពោធប្រកួតដំបូងក្នុងកីឡដ្ឋានរបស់ខ្លួនហើយ ពោលគឺប្រកួតទល់នឹងក្រុម Crystal Palace នាថ្ងៃពុធ ទី ៣ ខែមេសា​ ឆ្នាំ២០១៩ខាងមុខនេះ។

កីឡដ្ឋានថ្មីរបស់ Spurs
កីឡដ្ឋានថ្មីរបស់ Spurs

ក្រៅពីប្រកួតដំបូងទល់នឹង Crystal Palace នេះ Spurs ក៏ត្រូវប្រើប្រាស់កីឡដ្ឋានថ្មីរបស់ខ្លួនសម្រាប់ការរៀបចំការប្រកួត UEFA Champions League ជើងទី១ ទល់នឹង Manchester City ផងដែរ។

គួរបញ្ជាក់ថា Spur បានប្រើប្រាស់កីឡដ្ឋានជាតិ Wembly Stadium ធ្វើជាទឹកដីរបស់ខ្លួន អំឡុងពេលដែលកីឡដ្ឋាន White Hart Lane របស់ខ្លួនកំពុងស្ថិតក្រោមការជួសជុល និងកែប្រែថ្មី។ តាមពិតទៅ Spurs មានគម្រោងក្នុងការផ្ទេរមកប្រកួតក្នុងទឹកដីតាំងពីខែកញ្ញាកន្លងមកម្ល៉េះ ប៉ុន្តែត្រូវបានពន្យារពេលជាបន្តបន្ទាប់ដោយសារតែមានបញ្ហាបច្ចេកទេសជាបន្តបន្ទាប់៕

កីឡដ្ឋានថ្មីរបស់ Spurs
កីឡដ្ឋានថ្មីរបស់ Spurs

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]