កូរ៉េខាងត្បូង៖ សម្រាប់អ្នកដែលចូលចិត្តតាមដានខ្សែភាពយន្តភាគកូរ៉េ ប្រាកដជាស្គាល់តារាសម្តែងប្រុសSong Joongki ដែលជាតារាជួរមុខមួយរូបរបស់ប្រទេសកូរ៉េ ព្រោះគ្រប់រឿង ដែលលោកសម្តែង តែងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ទាំងក្នុងនិងក្រៅប្រទេស។

ក្រៅពីទេពកោសល្យ និងសមត្ថភាពក្នុងការសម្តែង តារាប្រុសរូបនេះថែមទាំងមានរូបរាងដ៏សង្ហាដែលធ្វើឲ្យគ្រប់គ្នាមិនស្រលាញ់ចូលចិត្តលោកមិនបានពិតមែន។

ប៉ុន្តែជាក់ស្តែងកាលពីពេលថ្មីៗនេះ Song Joongki បានបង្ហាញខ្លួននៅក្នុងកម្មវិធីមង្គលការរបស់មិត្តភក្តិជិតស្និទ្ធម្នាក់ ដែលបានធ្វើឲ្យអ្នកគ្រប់គ្នាចាប់អារម្មណ៍និងសង្កេតឃើញថារូបរាងរបស់លោក ហាក់ដូចជាមានការប្រែប្រួល មើលទៅស្គមស្គាំងជាងមុន។

តែបើទោះបីជារូបរាងរបស់ Song Joongkiមានការប្រែប្រួល ខុសពីមុនបន្តិចក៏ពិតមែន តែអ្នកគាំទ្រនៅតែស្រលាញ់ និងនិយាយសរសើរថាគេនៅតែសង្ហាដូចដើម៕

ទស្សនារូបភាពខាងក្រោម៖ 

Song Joongkiពីមុន
Song Joongkiពីមុន
Song Joongkiពីមុន
Song Joongkiបច្ចុប្បន្ន
Song Joongkiបច្ចុប្បន្ន
Song Joongkiបច្ចុប្បន្ន
Song Joongkiបច្ចុប្បន្ន
Song Joongkiបច្ចុប្បន្ន
Song Joongkiបច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]