ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីម្សិលមិញ មានករណីភ្លើងឆេះផ្ទះមួយកន្លែង ដែលធ្វើឲ្យគ្រួសារស្រែកយំសោកស្តាយរបស់របរជាច្រើន ដែលនៅក្នុងផ្ទះ មាសប្រាក់ ដែលបានសន្សំទុកជាយូរ ត្រូវអគ្គីភ័យឆាបឆេះ ទៅបាត់ត្រឹមរយៈពេលដ៏ខ្លី។

ទន្ទឹមនឹងភាពក្តុកក្តួលរបស់គ្រួសារ ដែលបានជួបហេតុការណ៍បែបនេះ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញាសាឡាត់ ស្រីឡាង ក៏បានធ្វើការគាស់កកាយពីជីវិតរបស់ខ្លួន និងគ្រួសារ បានធ្លាក់ខ្លួនដល់ចំនុចសូន្យ ព្រោះតែភ្លើងបានឆេះផ្ទះរបស់ខ្លួន អស់គ្មានសល់។

ដោយក្នុងនោះ នាងត្រលប់មកបានត្រឹមមើលផ្ទះខ្លួនសល់តែផេះ ឈរយំក្នុងចិត្តឈឺពើតផ្សារកអ្វីថ្លែងមិនបាន គ្រួសារត្រូវទៅនៅក្នុងមណ្ឌលបណ្ដោះអាសន្ន នាងក៏ត្រូវនៅឆ្ងាយពីប្អូន គ្រួសារកំពុងក្រផងឆេះផ្ទះអស់ទៀតធ្វើឲ្យកាន់តែមហាវេទនា ខ្ញុំឈឺចាប់ខ្ញុំគិតថាជីវិតខ្ញុំលែងមានអ្វីទៀតហើយអស់អ្វីគ្រប់យ៉ាង កាន់តែទទួលការមើលងាយពីមនុស្សក្បែរខ្លួនមួយចំនួន(មនុស្សចិត្តខ្មៅ)ចាំតែសើចចំអក។

ក៏ប៉ុន្តែនាងក៏បានខិតខំតស៊ូគ្រប់យ៉ាង រហូតមកដល់ថ្ងៃនេះ ដោយមានអ្នកខ្លះបានជួយនាង ព្រោះសូម្បីតែសម្លៀកបំពាក់សម្រាប់ថតរឿងក៏គ្មានផងនោះ។ ទន្ទឹមនឹងនេះដែរ នាងក៏បានធ្វើការលើកទឹកចិត្ត ដល់គ្រួសារដែលបានជួបរឿងបែបនេះ កាលពីពេលកន្លងទៅនេះ កុំឲ្យមានការបាក់ទឹកចិត្ត ត្រូវតស៊ូទៅមុខទៀតផងដែរ៕

សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង
សាររបស់សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាឡាត់ ស្រីឡាង