ហាង Han Sheng Buffet BBQ គឺហាងអាហារបូហ្វេ បែបចិន កូរ៉េ និងជប៉ុន ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនដែលអញ្ជើញមកទទួលទាន គឺសុទ្ធតែលាន់មាត់សរសើរថាមានរសជាតិឆ្ងាញ់ពិសាជាប់ចិត្តគ្រប់ៗគ្នា។

ដោយនៅក្នុងនោះ Han Sheng Buffet BBQ មានបម្រើអាហារពេញនិយមជាង៣០០មុខមានទាំង សាច់ គ្រឿងសមុទ្រ បន្លែ ផ្លែឈើ នំ និងបង្អែមសុទ្ធតែនៅថ្មីៗស្រស់ៗរសជាតិឆ្ងាញ់ពិសា ថែមទាំងមានស្រាបៀរ និងភេសជ្ជៈឱ្យជ្រើសរើសជាច្រើនប្រភេទទៀតផង។

ក្រៅពីមានជាអាហារប៊ុហ្វេជាច្រើនមុខហើយ លោកអ្នកក៏អាចទទួលទានជាស៊ុបក៏បាន ហើយជាសាច់អាំងក៏មានដែរ មានច្រើនមិនខ្វះអាចជ្រើសរើសទទួលទានដោយសេរី និងមិនកំណត់ម៉ោងនោះឡើយ។ ឯតម្លៃក៏សមរម្យ ដោយការទទួលទានម្នាក់ចំណាយត្រឹមតែ   19.8$  ហើយសម្រាប់ការទូទាត់តាមរយៈ Pipay ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នឹងទទួលបានការបញ្ចុះតម្លៃពិសេស 15% គឺនៅសល់ត្រឹមតែ 16.8$ តែប៉ុណ្ណោះ។

ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះ Han Sheng Buffet BBQ ក៏មានកម្មវិធី ពិសេសធំៗចំនួន ២ ដែលមិនធ្លាប់មានផងដែរ ដែលរួមមានដូចជា៖

១. សម្រាប់អតិថិជនដែលអញ្ជើញមកពិសាអាហារនៅ Han Sheng Buffet BBQ នឹងមានការចាប់ឆ្នោតផ្តល់ជូនរង្វាន់ពិសេសចំនួន៣ប្រភេទ

- រង្វាន់ទូរទស្សន៍ ៣២អ៊ីង ១គ្រឿង
- រង្វាន់ឆ្នាំងដាំបាយអគ្គិសនី ២គ្រឿង
- រង្វាន់តុក្កតាដ៏ស្រស់ស្អាត ចំនួន ៣

ដោយរង្វាន់ពិសេសទាំងអស់នេះនឹងផ្តល់ជូនជារៀងរាល់ថ្ងៃចំនួន២លើក គឺចាប់ពីថ្ងៃទី ១៨ ដល់២១ ខែមីនា ឆ្នាំ ២០១៩ និងលើកទី២ ចាប់ពីថ្ងៃទី ២៥ ដល់ ២៨ ខែមីនាឆ្នាំ ២០១៩ ។

២. ក្នុងឱកាសថ្ងៃខួបកំណើត សម្រាប់ការមកទទួលទានចាប់ពី១០នាក់ឡើងទៅ នឹងមានការ Free ជូនចំពោះម្ចាស់ខួបកំណើតម្នាក់ដោយឥតគិតថ្លៃ ហើយសម្រាប់ការមកទទួលទានក្រោម១០នាក់ នឹងមានការបញ្ចុះតម្លៃ ៥០% សម្រាប់ម្ចាស់ខួបកំណើតផងដែរ។ តែកុំភ្លេចភ្ជាប់ជាមួយនឹងអត្តសញ្ញាណបណ្ណដើម្បីធ្វើការបង្ហាញបញ្ជាក់ និងផ្ទៀងផ្ទាត់ផង។

កុំភ្លេចណា! ហាង Han Sheng Buffet BBQ ញ៉ាំបានដោយសេរី រសជាតិក៏ឆ្ងាញ់អនាម័យក៏ខ្ពស់ ឯកន្លែងក៏មានផាសុកភាពល្អ ដោយមានទីតាំងនៅផ្លូវលេខ១ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម ឬកក់ទីតាំង សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ៖ 097 25 86 666 ឬចូលទៅកាន់គណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ Han Sheng Buffet BBQ 
https://www.facebook.com/hansheng666/ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]