ខេត្តស្វាយរៀង ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តក្រុងមួយគ្រឿងក្រឡាប់ផ្ងារជើងសង្កត់ពីលើម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ បណ្តាលឱ្យស្លាប់មនុស្សម្នាក់ ហើយត្រូវបានសមត្ថកិច្ចទាញសពចេញពីក្រោមរថយន្ត និងមនុស្ស២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍ខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៧ មីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត។
ជនរងគ្រោះទាំង៣នាក់ខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណ ។
តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជាអ្នកបើកបរម៉ូតូមួយគ្រឿង និងមានឌុបអ្នករួមដំណើរចំនួន២នាក់ ធ្វើដំណើរពីទិសខាងលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តក្រុងមួយគ្រឿងបើកស្របទិសគ្នា ហើយបានវ៉ាម៉ូតូជនរងគ្រោះ ស្រាប់តែរេចង្កូតក្រឡាប់ផ្ងារជើងឡើងលើ បណ្តាលឱ្យរថយន្តសង្កត់ពីលើជនរងគ្រោះស្លាប់ម្នាក់ភ្លាមៗនៅក្រោមរថយន្ត និង២នាក់ផ្សេងទៀតរបួសធ្ងន់តែម្តង។
ក្រោយពេលកើតហេតុ អ្នករងរបួសធ្ងន់ទាំង២នាក់ត្រូវសមត្ថកិច្ចហៅរថយន្តសាមុយមកដឹក បញ្ជូនកាន់មន្ទីរពេទ្យបង្អែកជីភូដើម្បីសង្គ្រោះ ចំណែកសពជនរងគ្រោះម្នាក់ទៀត ត្រូវបានសមត្ថកិច្ចកំពុងទាញចេញពីក្រោមរថយន្ត និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែករថយន្តក្រុងត្រូវបានសមត្ថកិច្ចហៅរថយន្តស្ទូចមកស្ទូចឡើង រួចអូសយកមករក្សាទុកនៅការិយាល័យនគបាលចរាចរណ៍ស្នងការដ្ឋាននគបាលខេត្តដើម្បីដោះស្រាយតាមច្បាប់ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]