កូរ៉េខាងត្បូង ៖ វាជារឿងដ៏គួឲ្យភ្ញាក់ផ្អើលមួយ សម្រាប់ក្រុមអ្នកគាំទ្រ បន្ទាប់ពីបានអានសំបុត្រស្នេហាដ៏ផ្អែមល្ហែម លាយឡំនឹងភាពសោកសៅ របស់ Suga តារាប្រុសល្បីឈ្មោះ សមាជិកក្រុម BTS ដែលបានសរសេរ ទៅកាន់អតីតមិត្តស្រីរបស់លោក។

ជាការពិតណាស់ ក្រុមអ្នកគាំទ្រមួយចំនួន បានដឹងរួចមកហើយថា កាលនៅរៀន កំឡុងថ្នាក់អនុវិទ្យាល័យ Suga បានសរសេរសំបុត្រមួយច្បាប់ រៀបរាប់អំពីរឿងរ៉ាវស្នេហារបស់ខ្លួន ផ្ញើទៅកាន់វិទ្យុក្នុងស្រុកមួយ។

ក្នុងសំបុត្ររបស់ Suga បានសរសេរថា ៖

«ឆ្នាំទី ៣ ថ្នាក់ទី ៣ លេខ ១៣ Min Yoon Gi

ជំរាបសួរ, ខ្ញុំគឺ Min Yoon Gi រស់នៅ Daegu។

ខ្ញុំមានអារម្មណ៍ថា ខ្មាស់អៀនខ្លាំងណាស់ ដែលខ្ញុំត្រូវសរសេរសំបុត្រនេះ ទៅកាន់ប៉ុស្តិ៍វិទ្យុដែលខ្ញុំតែងតែស្ដាប់។ គ្រូបង្រៀនភាសាកូរ៉េរបស់ខ្ញុំ។ បានសុំឲ្យសិស្សសរសេរសំបុត្រ ដែលអាចផ្ញើទៅកាន់វិទ្យុបាន។

ខ្ញុំបានគិតយ៉ាងយូរ អំពីអ្វីដែលខ្ញុំត្រូវសរសេរ ហើយខ្ញុំក៏បានសម្រេចចិត្ត សរសេរអំពីរឿងរ៉ាវស្នេហារបស់ខ្ញុំ។

ឆ្នាំទី ៣ នៃថ្នាក់អនុវិទ្យាល័យ វាអាចជាពេលវេលានៃការចាប់ផ្ដើម ស្នេហាគ្រាដំបូងដ៏ស្រស់ស្អាតមួយ ហើយក៏ជាពេលវេលាល្អ ដើម្បីនិយាយថាស្រលាញ់ ទៅអ្នកណាម្នាក់។ ប៉ុន្តែសម្រាប់ខ្ញុំ វាគឺជាការចងចាំដ៏ល្អមួយ ដែលធ្វើឲ្យបេះដូងរបស់ខ្ញុំឈឺចាប់។ ខ្ញុំខ្មាស់អៀនក្នុងការនិយាយ ប៉ុន្តែខ្ញុំលួចចូលចិត្តនារី ម្នាក់កាលពីឆ្នាំមុនក្នុងឆ្នាំទី ២ នៃអនុវិទ្យាល័យនេះ។

ដោយសារខ្ញុំខ្មាសអៀនខ្លាំងពេក ខ្ញុំមិនអាចនិយាយជាមួយនាងបានទេ ដូច្នេះយើងនៅតែជាមិត្តភក្តិ។

ខ្ញុំកាន់តែលោភលន់ នៅពេលយើងកាន់តែជិតស្និទ។ ខ្ញុំមិនចង់នៅត្រឹមតែជាមិត្ត ដូច្នេះខ្ញុំក៏បានសារភាពពីអារម្មណ៍របស់ខ្លួនឯង ទៅកាន់នាង។ ជាសំណាងល្អ នាងបាននិយាយថា យល់ព្រម នៅពេលខ្ញុំសារភាពថា ខ្ញុំស្រលាញ់នាង។

យើងបានបញ្ចប់ការណាត់ជួបហើយ ប៉ុន្តែវាក៏ក្លាយជាពេលដែល បញ្ហាបានចាប់ផ្តើមឡើង។ ដោយសារតែខ្ញុំអៀនខ្លាំងពេក ខ្ញុំមិនអាចធ្វើសកម្មភាពតាមធម្មតាទេ ពេលនៅជាមួយនាង។

ខ្ញុំមិនបានយកចិត្តទុកដាក់ចំពោះនាងទេ ហើយបើប្រៀបធៀបទៅនឹងទំនាក់ទំនងរបស់យើងពេលនៅនៅជាមិត្តភក្តិ វាមើលទៅល្អជាងឆ្ងាយណាស់។ ប៉ុន្តែពេលនេះ ទំនាក់ទំនងរបស់យើង បានក្លាយជារឿងឆ្គង។ យើងមិនបានណាត់ជួបគ្នាយូរហើយ ដោយសារតែបញ្ហាទាំងអស់នេះ។ ហើយមិនយូរប៉ុន្មាន នាងក៏បាននិយាយផ្តាច់ទំនាក់ទំនងជាមួយនឹងខ្ញុំ ដោយសុំត្រឹមតែធ្វើជាមិត្តធម្មតាដូចមុន។ នៅពេលដែលខ្ញុំ បានលឺពាក្យទាំងនោះ ខ្ញុំមានអារម្មណ៍ថាផ្នែកមួយនៃទ្រូងរបស់ខ្ញុំគឺទទេស្អាត។ ខ្ញុំមានអារម្មណ៍ថា ត្រូវគេបោះបង់ចោល។

ខ្ញុំនឹងគិតពីអ្វីដែលខ្ញុំបានធ្វើ ហើយខ្ញុំអាចធ្វើបានល្អប្រសើរជាងមុន។ ខ្ញុំក៏គិតឡើងវិញអំពីរឿងរ៉ាវចាស់ៗ ទាំងនោះ ហើយខ្ញុំយល់ច្បាស់ថា ខ្ញុំបានធ្វើខុស។

ប្រសិនបើខ្ញុំអាចត្រលប់ពេលវេលាបាន ខ្ញុំនឹងប៉ះប៉ូវឲ្យនាងវិញយ៉ាងល្អ ហើយខ្ញុំដឹងថា ខ្ញុំអាចធ្វើបានជាច្រើនយ៉ាង សម្រាប់នាង។ ខ្ញុំនឹងប្រាប់នាងថា ខ្ញុំស្រលាញ់នាង ហើយនឹងធ្វើឲ្យនាងដោយមោទនភាព។

ការគិតរបស់ខ្ញុំ អំពីរឿងចាស់ៗទាំងនោះ ធ្វើឲ្យខ្ញុំមានអារម្មណ៍មិនល្អ និងសោកស្តាយ។ ប្រសិនបើនាងបានលឺ អ្វីដែលខ្ញុំនិយាយពេលនេះ ខ្ញុំចង់ប្រាប់នាងថា ខ្ញុំពិតជាសោកស្តាយចំពោះរឿងគ្រប់យ៉ាង នាងច្បាស់ជាមានអារម្មណ៍ឈឺចាប់ខ្លាំងណាស់ហើយ ពេលដែលខ្ញុំជាមនុស្សព្រងើយកន្តើយបែបនោះ។ ខ្ញុំតែងតែគិតពីរឿងនេះ ហើយគិតថាវាជាការចងចាំដ៏ល្អមួយ។

អរគុណសម្រាប់ការ បង្កើតការចងចាំជាមួយខ្ញុំ»។

ទោះបីក្រុមអ្នកគាំទ្រ ទទួលបានអារម្មណ៍សោកសៅ លន្លង់​លន្លោច ទៅតាមសាច់រឿងបន្តិចមែន ប៉ុន្តែពួកគេបានពោលសរសើរ ចំពោះសេចក្ដីក្លាហាន ក្នុងការហ៊ានបង្ហាញអារម្មណ៍ពិតរបស់ Suga មកកាន់អ្នកគាំទ្រ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Suga
រូបភាព Suga
រូបភាព Suga
រូបភាព Suga
រូបភាព Suga

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]