កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១៧ កន្លងទៅថ្មីៗនេះ នាង Ku Hye Sun ហៅ គីម ចាន់ឌី បានបង្ហោះសារក្រៀមក្រំមួយ ទៅកាន់នាង Jang Ja Yeon ដែលត្រូវបានគេស្គាល់ថា ជាតូរងស្រីម្នាក់ សម្តែងរឿង “Boy Overs Flower” ជាមួយនាង Ku Hye Sun។

ក្នុងនោះដែរ សម្រាប់សារដ៏ខ្លីអមជាមួយរូបភាពមួយសន្លឹក នៅក្នុងរឿង “Boy Overs Flower” នាង Ku Hye Sun បានសរសេរថា៖ “បងស្រីដែលធ្លាប់កាន់ដៃខ្ញុំដោយភាពកក់ក្តៅ។ បងស្រី ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍សោកស្តាយ ដែលខ្ញុំមិនបានថតរូបជាមួយ។ ទៅឲ្យបានស្ងប់ក្នុងឋានសួគ៌។ អ្នកពិតជាមនុស្សដែលល្អទាំងកាយ ទាំងព្រលឹង”

គួររម្លឹកដែរថា នាង Jang Ja Yeon ត្រូវបានស្លាប់ដោយធ្វើអត្តឃាតខ្លួនឯង កាលពីខែមីនា ក្នុងឆ្នាំ ២០០៩ ដោយរូបនាងបានបន្សល់ទុកសំបុត្រចុងក្រោយ ដែលបញ្ជាក់ពីមូលហេតុដែលនាងសម្លាប់ខ្លួនថា នាងត្រូវបានបង្ខំឲ្យរួមភេទជាមួយអ្នកជំនួញ និងអ្នកធ្វើការក្នុងពិភពសិល្បៈ។ នៅពេលនោះ នាង Ja Yeon មិនបានបញ្ជាក់ប្រាប់ឈ្មោះ អ្នកណាជាអ្នកធ្វើនោះទេ ប៉ុន្តែនាងត្រឹមតែសរសេរថា អ្នកធ្វើជា CEO និង អ្នកគ្រប់គ្រងរបស់នាង។ លុះដល់ឆ្នាំ ២០១៨ សំនុំរឿងក្តីរបស់នាង បានសើរើម្តងទៀត៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

រឿង “Boy Overs Flower”
Ku Hye Sun
Ku Hye Sun
KU Hye Sun និង Jang Ja Yeon
Jang Ja Yeon ពេលនៅរស់
រូបដែល Ku Hye Sun បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]