ថៃ៖ រឿងរ៉ាវស្នេហា របស់តារាសម្តែងថៃដ៏មានប្រជាប្រិយភាព Toomtam និងYingYing ត្រូវបានមហាជនជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះអ្នកទាំង២បានស្រលាញ់គ្នាជាច្រើនឆ្នាំ តែចុងក្រោយត្រូវបានបញ្ចប់ព្រោះតែអ្នកទី៣ បានចូលមកដល់។

នៅពេលនេះដែរ Toomtam កំពុងតែបង្ហាញការទាក់ទងយ៉ាងផ្អែមល្ហែម ជាសាធារណៈជាមួយនឹងគូស្នេហ៍ថ្មី ដោយមិនខ្វល់ជាមួយនឹងពាក្យរិះគន់ពីមហាជន។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ បវរកញ្ញាដ៏ស្រស់ស្អាត ដែលជាសង្សារថ្មីរបស់លោក បានធ្វើការLive វីដេអូ ជាមួយនឹងការបង្ហាញភាពផ្អែមល្ហែម យ៉ាងមានក្តីសុខ យល់ចិត្តនាងបញ្ចុកសូកូឡា និងតាមថែយ៉ាងស្អិតរមួត។

ទន្ទឹមនឹងទង្វើបែបនេះដែរ មហាជនក៏បានចាប់អារម្មណ៍ទៅលើ លោក និងអតីតគូស្នេហ៍កញ្ញាYingYing ក៏ធ្លាប់ផ្តល់ការយល់ចិត្តនៅកាន់ សង្សារចាស់ កាលពេលស្រលាញ់គ្នាដំបូងយ៉ាងដូច្នោះដែរ។

ក៏ប៉ុន្តែអ្វីៗក៏បានប្រែប្រួល អ្នកទាំងពីរក៏បានចែកផ្លូវគ្នា ស្របពេលដែលខាងប្រុសពោលពាក្យតែមួយម៉ាត់ថា ខ្លួនចង់នៅម្នាក់ឯង៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

YingYing
YingYing
YingYing និងអតីតសង្សារ
YingYing និងអតីតសង្សារ
អតីតសង្សារYingYing
អតីតសង្សារYingYing មានក្តីសុខជាមួយសង្សារថ្មី
អតីតសង្សារYingYing មានក្តីសុខជាមួយសង្សារថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]