អង់គ្លេស៖ គ្រាប់បាល់ ២គ្រាប់របស់ក្រុម Everton កាលពីយប់មិញ សមល្មមនឹងបំបាក់ក្រុមតោខៀវ Chelsea ដែលកំពុងតែស្រវ៉េស្រវ៉ាក្នុងការឈានទៅកាន់ចំណាត់ថ្នាក់ Top4 ម្តងទៀត។ ដោយឡែកលោក Maurizio Sarri បាននិយាយក្រោយបរាជ័យនោះថា ក្រុមរបស់លោកនៅមានកម្រិតនៅឡើយ។

ការប្រកួតរវាង Everton និង Chelsea

ការប្រកួតទល់នឹង Everton កាលពីយប់មិញនេះ ក្រុមតោខៀវហាក់ធ្វើមិនបានល្អទាល់តែសោះ បើទោះបីជាមានឱកាសគ្រប់គ្រងបាល់បានច្រើនជាងក្រុមម្ចាស់ផ្ទះយ៉ាងណាក្តី។ គ្រូបង្វឹករបស់ Chelsea បានពោលថា៖ “សឹងតែពេញមួយរដូវកាលនេះ ក្រុមយើងពិតជាធ្វើបានល្អនៅ ៤៥នាទីដំបូងគ្រប់ប្រកួត ប៉ុន្តែពេលចាប់ផ្តើមចូលដល់តង់ទី២ អ្វីៗគ្រប់យ៉ាងហាក់នៅទ្រឹងមួយកន្លែង ដែលខ្ញុំផ្ទាល់ក៏មិនយល់ដែរថាមកពីហេតុអ្វី”? គួរបញ្ជាក់ថា គ្រាប់បាល់ជ័យជម្នះ ២គ្រាប់របស់ Everton យប់មិញនេះ ធ្វើបានដោយកីឡាករ Richarlison និងកីឡាករ Sigurdsson ដែលនេះជាជ័យជម្នះក្នុងដីជាលើកដំបូងរបស់ Everton បន្ទាប់ពីខកខានឈ្នះក្នុងផ្ទះចាប់តាំងពីខែមករាមកម្ល៉េះ។

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

ការប្រកួតរវាង Everton និង Chelsea
ការប្រកួតរវាង Everton និង Chelsea

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]