ចិន៖ វិទ្យាល័យមួយកន្លែងក្នុងខេត្តហឺណាន ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមចិន ធ្វើការរិះគន់ជាខ្លាំង ព្រោះតែខាងសាលារៀន បានចែងច្បាប់មិនអនុញ្ញាតឱ្យសិស្សស្រី និងសិស្សប្រុសញុំាបាយរួមតុជាមួយគ្នា ព្រោះមិនចង់ឱ្យពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នា។

បន្ថែមពីនេះទៀត វិទ្យាល័យ No. 1 ក្នុងខេត្តហឺណាននេះ ពិតជាតឹងរឹងខ្លាំងមែនទែន។

យោងតាមសម្តីសិស្សស្រីម្នាក់ សូមមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ចំពោះសិស្សណាដែលបាត់បង់ ២៥ពិន្ទុ នឹងត្រូវបណ្តេញចេញពីសាលាដោយស្វ័យប្រវត្តិ។

លើសពីនេះទៅទៀត សាលារៀនមួយនេះបានធ្វើការហាមឃាត់អាកប្បកិរិយាមួយចំនួន រួមមាន ការកាន់ដៃគ្នា មិនថាសិស្សស្រី ឬសិស្សប្រុសដូចគ្នាកាន់ដៃគ្នានោះទេ ហើយប្រសិនបើពួកគេនៅកន្លែងស្ងាត់តែពីរម្នាក់ជាមួយគ្នាក៏អត់បានដែរ។

សិស្សម្នាក់ សូមមិនបញ្ចេញឈ្មោះបាននិយាយថា៖

«ប្រសិនបើសិស្សណាម្នាក់ប៉ះពាល់គ្នា ឬក៏កាន់ដៃគ្នា មិនថាសិស្សប្រុសដូចគ្នា ឬក៏សិស្សស្រីដូចគ្នានោះទេ ពួកគេត្រូវបានចាត់ទុកថាមានទំនាក់ទំនងស្នេហាជាមួយគ្នា។»

ក្រោយមករឿងនេះ បានល្បីក្នុងបណ្តាញសង្គមចិន។ មានអ្នកប្រើប្រាស់បណ្តាញសង្គមចិន Weibo ម្នាក់បាននិយាយថា៖

«តើវាពិតជារឿងខុសឆ្គងឬដែលមានស្នេហានោះ? តើក្មេងៗមិនគួរតែមានស្នេហាទេឬក្នុងវ័យលូតលាស់របស់ពួកគេនោះ? អ្នកគួរតែឱ្យជាដំបូន្មាន និងការទំនាក់ទំនងដ៏ល្អសម្រាប់ពួកគេ មិនគួរណាធ្វើបែបនេះទេ។»

អ្នកប្រើប្រាស់បណ្តាញសង្គម Weibo ម្នាក់ទៀតបាននិយាយថា៖

«ខាងសាលារៀនគួរតែបែងចែកបរិវេណជាពីរផ្នែក មួយផ្នែកគឺសម្រាប់សិស្សប្រុស មួយផ្នែកទៀតគឺសម្រាប់សិស្សស្រី។ ដូច្នេះវាមានប្រសិទ្ធភាពជាង៕» 

វិទ្យាល័យ No. 1 ក្នុងខេត្តហឺណាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]