នៅសប្តាហ៍នេះ ឱក សុគន្ធកញ្ញា បានវ៉ា ខេមរៈ សេរីមន្ត ដើម្បីកាន់ដំណែងលេខ១ របស់ Khmerload Music Chart។ លោក ខេមរៈ សេរីមន្ត បានឈរលេខ១ បាន ជិតមួយខែ តាំងពីដំបូង នៃការបង្កើត Khmerload Music Chart។ តាមពីក្រោយអ្នកទាំងពីរ គឺកញ្ញា សុគន្ឋ នីសា ដែលឈរលំដាប់លេខបី។  លោក ឆន សុវណ្ណរាជ និងកញ្ញា មាស សុខសោភា ឈរលំដាប់លេខ ៤ និង៥ បង្ហាញពីភាពពេញនិយមរបស់ផលិតកម្មទាំង៣ រស្មីហង្សមាស ថន និងសាន់ដេ។

ចំណែកឯ បទចំរៀង ដែលកំពុងពេញនិយមជាងគេ សម្រាប់ Khmerload Music Chart គឺជាបទ ស្ដាប់ Ring Ring Tune បងអូនស្រក់ទឹកភ្នែក របស់កញ្ញា មាស សុខសោភា។ បទនេះពិតជាអន្លង់ អន្លូច បង្កប់ដោយ មនោសច្ចេតនាជ្រាវជ្រៅ។ បទនេះបានជាប់ចំណាត់លេខ១ ពីរសប្តាហ៍ហើយ ដែលមានពិន្ទុដាច់គេតែម្តង ដល់ទៅ ៧២៤២។ បទកំពុងពេញនិយម របស់ កញ្ញា មាស សុខសោភា ប្រហែលជាអាចឈរនៅលំដាប់លេខ ១ ជាច្រើនសប្តាហ៍ ទៅមុខទៀត។ បទលេខ២ បានទៅ ថ្ងៃស្អែកអូនការ របស់លោកខេម ដែលមានពិន្ទុ ៤៧៣៤។ 

បទដែលចាប់អារម្មណ៍ ហើយបានលោតចូល Top Khmerload Music Chart សម្រាប់សប្តាហ៍នេះ គឺបទ បើយើងក្លាយជាអ្នកដទៃ របស់ ឱក សុគន្ធកញ្ញា។ ប្រិយមិត្តដែលស្រលាញ់បទនេះ អាចស្តាប់បទនេះ ច្រៀងតាមទំនុកចម្រៀង និងវិចារ នៅលើទំព័រចម្រៀងបទនេះ។

***កំណត់សំគាល់៖ ចំណាត់ថ្នាក់នេះ ផ្អែកទៅលើពិន្ទុដែលបាន ពីចំនួនអ្នកស្តាប់ចម្រៀង ក្នុងរយះពេល ៧ថ្ងៃចុងក្រោយ និងការគាំទ្ររបស់ប្រិយមិត្ត លើបទចម្រៀង និងអ្នកចម្រៀង។




តើសប្តាហ៍ក្រោយ ដែលជាសប្តាហ៍ទីមួយ របស់ខែថ្មី នឹងមាន ការផ្លាស់ប្តូរចំណាត់ថ្នាក់អ្វីខ្លះ? ប្រិយមិត្ត អាចស្តាប់បទចម្រៀង ជាច្រើនបទរបស់ Khmerload Music Chart និងជួយបញ្ចូលទំនុកចម្រៀង បោះឆ្នោតឲ បទចម្រៀង និងតារាចម្រៀងដែលខ្លួនពេញចិត្ត។

 

ដោយ Vic

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា