កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ខណៈពេលកំពុងធ្វើបទសម្ភាសន៍ជាមួយអ្នកកាសែត លោក Brave Brother ដែលជានិពន្ធបទចម្រៀង «Spring» របស់ Park Bom បានទម្លាយអាថ៌កំបាំងមួយ ដែលលោកលាក់ទុកជាយូរណាស់មកហើយសម្រាប់​បទចម្រៀង ដ៏ពីរោះនិងល្បីមួយនេះ។

ក្នុងនោះដែរ លោក Brave Brother បាននិយាយថា៖ “នេះគឺជាលើកដំបូងដែលខ្ញុំនិយាយអំពីរឿងនេះ ប៉ុន្តែតាមពិតទៅខ្ញុំសរសេរបទនេះ សម្រាប់ក្រុម 2NE1 ទេ ដែលប្រហែលជាង ១២ ឆ្នាំមុនក្នុងឆ្នាំ ២០០៧។ ហើយបទនេះដែរ បានសរសេរទុកតាំងដែលក្រុម 2NE1 មិនទាន់លេចមុខក្នុងវិស័យ Kpop មកម្ល៉េះ។ ម្យ៉ាងវិញទៀត បទចម្រៀងនេះ ខ្ញុំបានសរសេរវាជាមួយភ្លេងព្យាណូប៉ុណ្ណោះ ហើយក្រោយមកក្រុម 2NE1 ពួកគេក៏បានថតសម្លេងរួចរាល់សម្រាប់ ចេញជាផ្លូវការផងដែរ។ បទចម្រៀងនេះ ស្ទើរតែខ្លាចជាបទរបស់ 2NE1 ជាផ្លូវការទៅហើយ ក៏ប៉ុន្តែបែរជាមកទល់ពេលនេះ វាបានក្លាយជាបទទោលរបស់ Park Bom វិញ។ វាជារឿងដ៏អស្ចារ្យ និងសំណាងសម្រាប់ខ្ញុំ ដែលខ្ញុំមិនបានឲ្យបទនេះ ដែលមានភ្លេងព្យាណូនោះ ទៅតារាផ្សេង ហើយវាក៏ជារឿងអស្ចារ្យបំផុត ដែលខ្ញុំមានឱកាសធ្វើការជាមួយ Park Bom ម្តងទៀត”។ 

បទ «Spring»

មិនត្រឹមតែប៉ុណ្ណោះ លោក Brave Brother បាននិយាយសរសើរដល់ Park Bom និង Sandara Park ថា៖ “ខ្ញុំពិតជារំភើបចិត្តសម្រាប់ Sandara Park។ នាងពិតជាផ្តល់ទំនុកចិត្តសម្រាប់ ការថតMVបទចម្រៀងនេះ។ ពេលនោះ នាងមានកាលវិភាគរវល់ ក៏ប៉ុន្តែគ្រាន់តែនាងរួចដៃពីការងារផ្សេងភ្លាម នាងបានមកដល់កន្លែងថតតាំងព្រឹកព្រលឹមតែម្តង។ ឃើញបែបនេះហើយ នាងធ្វើឲ្យខ្ញុំគិតថា អ្នកទាំងពីរពិតជាមានចំណងមិត្តភាពមិនអាចពណ៌នាបាននោះទេ។ មួយវិញទៀត ខ្ញុំបានដឹងថា បន្ទាប់ពីបទចម្រៀង «Spring» បាន Mix Final រួចរាល់ អ្នកទាំងពីរបានឱបគ្នា ហើយយំ។ ពួកគេយំក៏ព្រោះថា ពួកគេនឹកដល់ការចងចាំចាស់ៗ កាលពីមុនរបស់ពួកគេ”

មិនទាន់អស់សេចក្តី លោក Brave Brother បាននិយាយរឿងក្តុកក្តួលរបស់ Park Bom បន្ថែមទៀតថា៖ “នៅពេលដែលបទចម្រៀងរបស់ Park Bom បាន Topped Streaming ក្នុង តារាង នាងបានផ្ញើរសារមកខ្ញុំ។ ហើយម៉្យាងវិញទៀត នៅពេលដែល Teaser របស់នាងចេញលើកដំបូង នាងបានតេមករកខ្ញុំ ដោយប្រាប់ខ្ញុំថានាងបានយំ ព្រោះថានាងពិតជារំភើបចិត្តនៅពេលដែល Teaser របស់នាងបានចេញ។ហើយនាងក៏បានសុំទោសទៅអ្នកគាំទ្ររបស់ខ្លួនផងដែរ។ លឺបែបនេះហើយ ធ្វើឲ្យខ្ញុំគិតថា រយៈពេលប៉ុន្មានឆ្នាំមកនេះ នាងពិតជាចង់ច្រៀងខ្លាំងណាស់។ នាងដឹងថាសម្លេងរបស់នាងល្អប៉ុណ្ណា ហើយនាងពិតជាចង់បង្ហាញវា ព្រោះតែនាងមានទេពកោសល្យ។ ខ្ញុំជឿជាក់ថា រឿងល្អៗនឹងកើតលើនាងជាបន្តបន្ទាប់ បើសិនជានាងនៅតែរឹងមាំ និងព្យាយាមប្រឹងប្រែងធ្វើវា”

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន ហើយគ្រប់គ្នាដែលជាអ្នកគាំទ្រក្រុម 2NE1 ក៏មានអារម្មណ៍ក្តុកក្តួល នៅពេលដែលដឹងរឿងសម្ងាត់ដែលលោកទម្លាយនេះផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Park Bom
Park Bom Sandara និង Brave Brother
2NE1

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]