អេស្ប៉ាញ៖ Lionel Messi បានស៊ុតបញ្ចូលទី ៣គ្រាប់យ៉ាងអស្ចារ្យ ទល់នឹងក្រុម Real Betis ក្នុងជំនួបដែល Barcelona ដណ្តើមបាន ៣ពិន្ទុបន្ថែម និងបន្តឈរកំពូលតារាង La Liga ដាច់ពីក្រុមលេខ ២ ចំនួន ១០ពិន្ទុ។

ការប្រកួតរវាងក្រុម Real Betis និង Barcelona

គួរឱ្យដឹងថា លទ្ធផលជាផ្លូវការកាលពីយប់មិញនេះ ក្លិបបាល់ទាត់ Barcelona យកឈ្នះក្រុម Real Betis ៤-១។ គ្រាប់បាល់ទាំង ៤គ្រាប់របស់ Barcelona រកបានដោយកីឡាករ Lionel Messi នៅនាទីទី ១៨, ៤៥+២ និងនាទីទី ៨៥ រួមទាំងគ្រាប់បាល់មួយគ្រាប់បន្ថែមរបស់ Suarez នៅនាទីទី ៦៣ ខណៈក្រុមម្ចាស់ផ្ទះ Real Betis បំបែកពងមាន់បានសម្រេចដោយគ្រាប់បាល់របស់កីឡាករ Moron នៅនាទីទី ៨២។

ក្រុម Barcelona បច្ចុប្បន្នកំពុងឈរនៅកំពូលតារាង La Liga ដោយមាន ៦៦ពិន្ទុក្នុងដៃ ដាច់ពីក្រុមលេខ ២ At.Madrid ១០ពិន្ទុ និងពីក្រុមលេខ ៣ Real Madrid ១២ពិន្ទុ៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

កីឡាកររបស់ Barcelona
កីឡាកររបស់ Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]