ភ្នំពេញ៖ បច្ចុប្បន្នទោះបីជាតារាស្រីដ៏មានប្រជាប្រិយភាព កញ្ញាដេននី ក្វាន់ ហាក់ដូចជាស្ងាត់ពីសិល្បៈក៏ពិតមែន ក៏ប៉ុន្តែនាងក៏ត្រូវបានមហាជនជាច្រើន ទទួលបានការចាប់អារម្មណ៍ខ្លាំង ទៅលើរូបសម្រស់ ក៏ដូចជាជីវិតឯកជន ដ៏ហាយសូររបស់នាង។

តាមរយៈការខិតខំប្រឹងប្រែង រកស៊ី បើកជំនួញផ្ទាល់ខ្លួនទាំងលំបាក និងហត់នឿយ ខណៈពេលដែលមានមនុស្សមួយចំនួន បាននាំគ្នាដៀលនាងថាក្រ កាលពីប៉ុន្មានឆ្នាំមុននេះ។ ក្រោយពីលឺសម្តីបែបនេះ តារាស្រីរូបនេះ ក៏បានខិតខំរហូតមកដល់បច្ចុប្បន្ន ជាមួយនឹងការបង្ហាញ ម៉ូតែលផ្ទាល់ខ្លួនមួយ យ៉ាងស្រស់ស្អាត និងធំខ្លាំង។

ដោយក្នុងនោះនាង ក៏បានធ្វើការរៀបរាប់បន្ថែមថា៖«មនុស្សដូចខ្ញុំគេដៀលថាអន់ គេថាខ្ញុំក្រត្រូវហើយ ព្រោះខ្ញុំគ្មានលទ្ធភាពឯណាទៅទិញពេជ្រតម្លៃរាប់ម៉ឺនដុល្លារ ទិញឡាន៥៧០តម្លៃថ្លៃៗដូចគេទេ សម្រាប់ខ្ញុំគឺមានលទ្ធភាពត្រឹមបើក ម៉ូតែលផ្ទាល់ខ្លួននៅខេត្តដែលជាលុយចេញពីកម្លាំងញើសឈាមផ្ទាល់មិនបានទៅពឹងផ្អែកលើនរណាម្នាក់...សម្រាប់ ដេនីខ្វាន់គឺរស់នៅក្នុងភាពជាការពិត មិនមែនក្លែងក្លាយ ក្រដឹងក្រ មានដឹងមាន អរគុណសម្រាប់ការមើលងាយ ព្រោះតែពាក្យមើលងាយរបស់អ្នកនឹងហើយដែលធ្វើឲ្យខ្ញុំមានថ្ងៃនេះ!!!»។

ក្រោយពីបានឃើញគំរូ ការធ្វើម៉ូតែលផ្ទាល់ខ្លួន ដ៏ស្រស់ស្អាត ការរចនាឡើងពោរពេញដោយឈើ គួរឲ្យចង់រស់នៅរបស់តារារូបនេះ អ្នកគាំទ្រជាច្រើនក៏សរសើរដល់រូបនាង ដែលជាស្រ្តីម្នាក់តស៊ូខ្ពស់នៅក្នុងការខិតខំ ដើម្បីសម្រេចបំណងរបស់ខ្លួនយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

កញ្ញាដេននី ក្វាន់
កញ្ញាដេននី ក្វាន់
កញ្ញាដេននី ក្វាន់
គំរូម៉ូតែល របស់ដេននី ក្វាន់
គំរូម៉ូតែល របស់ដេននី ក្វាន់
គំរូម៉ូតែល របស់ដេននី ក្វាន់
គំរូម៉ូតែល របស់ដេននី ក្វាន់
គំរូម៉ូតែល របស់ដេននី ក្វាន់
គំរូម៉ូតែល របស់ដេននី ក្វាន់
គំរូម៉ូតែល របស់ដេននី ក្វាន់
គំរូម៉ូតែល របស់ដេននី ក្វាន់
គំរូម៉ូតែល របស់ដេននី ក្វាន់
គំរូម៉ូតែល របស់ដេននី ក្វាន់
គំរូម៉ូតែល របស់ដេននី ក្វាន់
គំរូម៉ូតែល របស់ដេននី ក្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់