តៃវ៉ាន់៖ ប្រហែលជាប្រិយមិត្ត ចាំមិនភ្លេចនូវរឿង«The Outsider» «អ្នកលេងក្រៅសង្គម» ដោយពេលនោះ បានចាក់បញ្ចាំងប៉ុស្តិ៍លេខ៣ ធ្វើឲ្យគ្រប់គ្នា ស្គាល់ Ady An ខ្លាំងទៅៗ ក្នុងរយៈពេលនោះ។ ហើយសឹងតែគ្រប់រឿងភាគធំៗ សុទ្ធតែមានវត្តមាននាង សម្តែងជាតួឯកតែម្តង តែក្រោយពីអ្នកនាង រៀបការជាមួយនឹងស្វាមី ដែលជាម្ចាស់ជំនួញដ៏ធំ នាងក៏បានដកឃ្លាបន្តិច មិនសូវទទួលការងារច្រើនប៉ុន្មានទេ។ 

អ្វីដែលមិននឹកស្មានដល់ ក្រោយរៀបការបាន២ឆ្នាំ កាលពីប៉ុន្មានថ្ងៃមុន តារាស្រីរូបនេះ ទើបតែប្រកាសនូវដំណឹងល្អមួយ ដែលពេលនេះ នាងបានក្លាយជាអ្នកម្តាយគេហើយ។ ក្នុងនោះ នាងក៏បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការពរពោះ និងការរបស់របរទុកសម្រាប់កូនដំបូងរបស់នាង។

ដំណឹងនេះ បានធ្វើឲ្យស្វាមីរបស់នាង សប្បាយរីករាយជាពន់ពេក ក្រោយមានអ្នកស្នងតំណែង ហើយនៅពេលនាង ពរពោះបែបនេះ កាន់តែធ្វើឲ្យរូបលោក មើលថែ និងយកមើលនៅក្បែរជាងមុនទៅទៀត ព្រោះថារាល់ថ្ងៃ លោក ចាត់ទុកនាង ដូចជាព្រះនាង យ៉ាងដូច្នោះដែរ។

យ៉ាងណាមិញ បើគិតមកទល់ពេលនេះដែរ តារាស្រីរូបនេះ មានវ័យ៣៨ឆ្នាំទៅហើយ ហើយអាយុជ្រេបែបនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រ មានការបារម្ភ ក្នុងការពរពោះ តែពួកគេ នៅតែជូនពរឲ្យនាង មានសុខភាពល្អ និងសម្រាលកូន ប្រកបដោយសុវត្ថិភាពផងដែរ៕

Ady An
Ady An
Ady An
Ady An
Ady An និងស្វាមីី
Ady An និងស្វាមីី
Ady An និងស្វាមីី
Ady An
របស់របរដែលនាងសម្រាប់កូននាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]