រាជធានីភ្នំពេញ៖ 2Pangea ដែលជាភោជនីយដ្ឋានឈ្នះពានរង្វាន់របស់ណាហ្គាវើលដ៍ មានបម្រើជូននូវអាហារថ្ងៃត្រង់រៀងរាល់ថ្ងៃអាទិត្យ ដែលស័ក្តិសមបំផុតសម្រាប់ស្រស់ស្រូបលក្ខណៈគ្រួសារ និងមិត្តភក្តិជាមួយនឹងតម្លៃសមរម្យបំផុត។

រីករាយពិសាតាមចិត្តមុខម្ហូបពិសេសៗឈ្ងុយឆ្ងាញ់ជាច្រើនជម្រើសដូចជា គ្រឿងសមុទ្រ សាច់ ត្រីអប់ផ្សែង ត្រីឆៅស៊ូស៊ី ភីហ្សា ស៊ុត ម្ហូបបែបអាស៊ី អាហារបែបក្លាស៊ីក និងបង្អែមជាច្រើនមុខ។ មិនតែប៉ុណ្ណោះ 2Pangea ក៏មានចង្ក្រានដែលភ្ញៀវអាចកុម៉្មង់ឲ្យមេចុងភៅចម្អិនផ្ទាល់ភ្លាមៗ ខណៈកូនតូចៗមានកន្លែងកម្សាន្ត និងញ៉ាំសូកូឡា ស្ករសំឡី និងការ៉េមផ្សែងនីដ្រូសែនផងដែរ។

អាហាថ្ងៃត្រង់ថ្ងៃអាទិត្យនៅ 2Pangea

ណាហ្គាវើលដ៍ ផ្តល់ជូននូវការសម្តែងសិល្បៈផ្ទាល់ និងការកម្សាន្តជាច្រើនសម្រាប់កុមារពេញមួយថ្ងៃរសៀលដូចជា ការគូររូបនៅលើមុខ រូបច្នៃចេញពីប៉េងប៉ោង ការកូតវីយ៉ូឡុងនៅលើស្បែកជើងឈើវែង និងថតរូបជាមនុស្សយន្ត ដែលធានាថាពិតជាសប្បាយរីករាយ។ បើកបម្រើរៀងរាល់ថ្ងៃអាទិត្យចន្លោះម៉ោង ១១:៣០ ព្រឹកដល់ម៉ោង ៣:៣០ រសៀល។ អាហារថ្ងៃត្រង់ពិសេសនេះ មានតម្លៃ ១៩,៩០$ ប៉ុណ្ណោះសម្រាប់មនុស្សធំម្នាក់ក្នុងកំឡុងពេលប្រូម៉ូសិន (ដែលតម្លៃធម្មតាគឺ៣៨$) ឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ និង ១៤$ សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ។ អ្នកអាចចតរថយន្តឥតគិតថ្លៃផងដែរ នៅក្នុងចំណតដ៏ធំទូលាយក្នុងណាហ្គាទី ២។ 

សូមណែនាំឲ្យកក់ទុកមុនតាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬអ៊ីម៉ែល [email protected] 

ជម្រើសមួយទៀតនៅភោជនីយដ្ឋាន 2Pangea គឺអាហារប៊ុហ្វេពេលល្ងាចច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញ ដែលមានបម្រើរៀងរាល់ថ្ងៃចាប់ពីម៉ោង ៥:៣០ ល្ងាច។ កម្មវិធីប្រូម៉ូសិនបច្ចុប្បន្នគឺ អ្នកញ៉ាំទី ២ ចំណាយ ៨$ ប៉ុណ្ណោះ ហើយអ្នកអាចញ៉ាំប៊ុហ្វេបង្អែមនៅ 2Pangea ម្នាក់ ១២$ ប៉ុណ្ណោះ។

សម្រាប់អ្នកដែលចូលចិត្តអយស្ទ័រស្រស់ៗ សូមអញ្ជើញទៅកាន់ភោជនីយដ្ឋាន ៦ កន្លែងពីឥឡូវនេះរហូតដល់ចុងខែមីនា។ ណាហ្គាវើលដ៍ មានអយស្ទ័រមកពីប្រទេសបារាំង កាណាដា និងមហាសមុទ្រប៉ាស៊ីហ្វិក ដែលអ្នកអាចជ្រើសរើសវិធីចម្អិន និងច្នៃ ១៨ បែបដែលក្នុងមួយចានមាន ៣ គ្រាប់តម្លៃចាប់ពី ៦$ ប៉ុណ្ណោះ។

អយស្ទ័រមកពីប្រទេសបារាំង កាណាដា

ជាមួយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ អ្នកអាចមកពិសាអាហារប៊ុហ្វេពេលល្ងាចបែបខ្មែរ ដែលមានជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៥:៣០ ល្ងាចនៅភោជនីយដ្ឋាន The Pangea ម្នាក់ ១៨,៩៩$ ប៉ុណ្ណោះ។ រីករាយពិសាម្ហូបខ្មែរមកពីទូទាំងប្រទេសកម្ពុជា អមដោយការសម្តែងសិល្បៈបុរាណខ្មែរដោយផ្ទាល់។ ម្ហូបបុណ្យចូលឆ្នាំខ្មែរពិសេសមានដូចជា សម្លខ្មែរ បន្លែសុខភាព ម្ហូបចម្បង និងបង្អែមដែលមាននៅភោជនីយដ្ឋានវិមានស៊ីធីវ៉ក ភោជនីយដ្ឋាន Indochine និងភោជនីយដ្ឋានក្រោមដី Food Pavilion តម្លៃចាប់ពី ៤$ ក្នុងម្ហូបមួយមុខ។

ទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យ ជាមួយការសម្តែងសិល្បៈផ្ទាល់ទូទាំងណាហ្គាវើលដ៍ រួមទាំងការសម្តែងសិល្បៈបុរាណខ្មែរនៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ចាប់ពីម៉ោង ៥ ល្ងាចរៀងរាលថ្ងៃ។ ជាមួយម្ហូបរសជាតិដើមលំដាប់ពិភពលោក និងកម្មវិធីកម្សាន្តដ៏សម្បូរបែប ណាហ្គាវើលដ៍ គឺជាមណ្ឌលកម្សាន្តដ៏ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងដៃគូពាណិជ្ជកម្មរបស់អ្នក៕

អាហារប៊ុហ្វេពេលល្ងាចបែបខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]