ភ្នំពេញ៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានទទួលពានរង្វាន់ «ស្ថាប័នដែលមានភាពច្នៃប្រឌិតបំផុតផ្នែកប្រព័ន្ធឌីជីថល» ពីកម្មវិធី «ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យាកម្ពុជាឆ្នាំ ២០១៩» ដែលបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ នៅយប់ថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០១៩ ។

ការផ្តល់ពានរង្វាន់នេះបានធ្វើឡើងស្របពេលដែលក្រុមហ៊ុនផ្តល់សេវាកម្មធនាគារចល័តឈានមុខគេវីង បានបង្ហាញផលិតផល និងសេវាកម្មឌីជីថល ដែលប្រកបដោយភាពច្នៃប្រឌិត នៅពិព័រណ៍បច្ចេកវិទ្យាធំបំផុត នៅកម្ពុជាដែលមានឈ្មោះថា «ឌីជីថលកម្ពុជា» នៅកោះពេជ្រ កាលពីថ្ងៃទី ១៥-១៧ ខែមីនាឆ្នាំ ២០១៩ ។ 

កម្មវិធី ស្ថាប័នដែលមានភាពច្នៃប្រឌិតបំផុតផ្នែកប្រព័ន្ធឌីជីថល
កម្មវិធី ស្ថាប័នដែលមានភាពច្នៃប្រឌិតបំផុតផ្នែកប្រព័ន្ធឌីជីថល

មានប្រសាសន៍នៅក្នុងកម្មវិធីទទួលពានរង្វាន់ អគ្គនាយកធនាគារឯកទេសវីង លោក ចូចូ ម៉ាឡូឡូសមានប្រសាសន៍ថា៖ 

«វាគឺជាមោទនភាពមួយរបស់ធនាគារឯកទេសវីង ដែលបានបម្រើសេវាកម្មដល់អតិថិជនកម្ពុជាក្នុងអំឡុងពេល ១០ ឆ្នាំកន្លងមកនេះ ដោយផ្តល់ជូននូវបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ទំនើប តែមានលក្ខណៈសាមញ្ញ ដោយបាននាំអតិថិជនទៅកាន់ពិភពថ្មីមួយនៃសេវាធនាគារចល័ត ពិសេសក្រុមប្រជាជនមិនធ្លាប់ប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុធនាគារ»។
អគ្គនាយកធនាគារឯកទេសវីង លោក ចូចូ ម៉ាឡូឡូស

លោក ម៉ាឡូឡូស មានប្រសាសន៍បន្តថា៖

«ពានរង្វាន់នេះពិតជាភ័ស្តុតាងមួយដែលបង្ហាញថា វីងគឺជាក្រុមហ៊ុនដែលនាំយកការច្នៃប្រឌិតបច្ចេកវិជ្ជាឌីជីថលចុងក្រោយបំផុត សម្រាប់ប្រទេសកម្ពុជា ដោយបើកលទ្ធភាពជាច្រើនសម្រាប់ប្រជាជនកម្ពុជា មិនថាទៅលើអាជីវកម្មរបស់ពួកគេ ឬជីវភាពប្រចាំថ្ងៃរបស់ពួកគេឡើយ។ សម្រាប់អតិថិជនដែលចង់ជ្រាបច្បាស់អំពីផលិតផល និងសេវាកម្មរបស់វីង ពួកគេក៏អាចមកកាន់បញ្ជរវីង នៅក្នុងកម្មវិធីពិព័រណ៌ ឌីជីថល កម្ពុជាផងដែរ»។
អគ្គនាយកធនាគារឯកទេសវីង លោក ចូចូ ម៉ាឡូឡូស
ពានរង្វាន់

វត្តមានរបស់វីងនៅក្នុងពិព័រណ៌បច្ចេកវិទ្យា «ឌីជីថលកម្ពុជា» មានគោលបំណងធ្វើឱ្យប្រជាជនកាន់តែខិតជិត ទៅកាន់បច្ចេកវិទ្យាចុងក្រោយបំផុត ជាពិសេសបច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រោះធនាគារឯកទេសវីងជឿជាក់ថា ប្រជាជនកម្ពុជានឹងត្រៀមខ្លួនរួចជាស្រេច សម្រាប់សេដ្ឋកិច្ចឌីជីថល ដែលរដ្ឋាភិបាលកម្ពុជាមានបំណងសម្រេចបាននៅឆ្នាំ២០២៣ ។ 

អ្នកចូលរួមឬ ក្រុមហ៊ុនឯកជនអាចស្វែងរកការពិគ្រោះយោបល់ជាច្រើនទាក់ទងនឹងផលិតផលនិងសេវាកម្មរបស់វីង ជាពិសេសរបៀបដែលធនាគារឯកទេសវីងអាចជួយរៀបចំការទូទាត់អាជីវកម្មរបស់ពួកគាត់ឲ្យកាន់តែមានភាព រហ័សងាយស្រួល និងមានសុវត្ថិភាព។

ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យាកម្ពុជា ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា (NIPTICT) ត្រូវបានបង្កើតឡើងចាប់ពីឆ្នាំ២០១៥ គឺជាការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាគមនាគមន៍ជាតិធំបំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានគោលបំណងបង្ហាញ ពីសមិទ្ធផល និងជោគជ័យនៃការច្នៃប្រឌិតក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា ( ICT) នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕  

កម្មវិធី ស្ថាប័នដែលមានភាពច្នៃប្រឌិតបំផុតផ្នែកប្រព័ន្ធឌីជីថល
កម្មវិធី ស្ថាប័នដែលមានភាពច្នៃប្រឌិតបំផុតផ្នែកប្រព័ន្ធឌីជីថល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]