(សៀមរាប)៖ ជនជាតិជប៉ុន២នាក់ បានធ្វើសកម្មភាពចាក់សម្លាប់បុរសជនជាតិខ្មែរ ដែលជាអ្នកបើកបររថយន្ដតាក់ស៊ី ដើម្បីប្លន់យករថយន្ដ។ ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប។
លោក ហួត សុធី ស្នងការរង នគរបាលខេត្តសៀមរាប បានថ្លែងឲ្យដឹងថា បន្ទាប់ពីជនសង្ស័យទាំងពីរនាក់នេះ បានធ្វើសកម្មភាពចាក់សម្លាប់ទៅលើជនរងគ្រោះរួច ម្ចាស់រថយន្តក៏បានព្យាយាមបើករថយន្តរបស់ខ្លួន ទៅរកឲ្យគេជួយ តែមិនអាចជួយបានទេ ព្រោះម្ចាស់រត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ យ៉ាងណាមិញរហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងតែបន្ដស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ និងបន្តសាកសួរជនជាតិជប៉ុនទាំងពីរនាក់ នៅស្នងការដ្ឋាននគរបាល ក្រុងសៀមរាប នៅថ្ងៃស្អែកបន្ត។
ដោយឡែកស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង មិនទាន់អាចបញ្ជាក់បានឲ្យលម្អិតនោះឡើយ ដោយស្ថិតក្រោមការស្រាវជ្រាវបន្តទៀត ហើយម្យ៉ាងពាក់ព័ន្ធនិងជនបរទេសទៀតផង។
ប្រភព៖ freshnews
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]