កូរ៉េខាងត្បូង ៖ ចាប់តាំងពីរឿងអាស្រូវរបស់ Seungri អតីតសមាជិកក្រុម BigBang ត្រូវបានបែកធ្លាយកាន់តែធំឡើង ធ្វើឲ្យផលិតកម្ម YG ចាប់ផ្ដើមរង្គោះរង្គើភ្លាមៗ ដោយសារតែ តម្លៃភាគហ៊ុនរបស់ YG បានធ្លាក់ចុះច្រើនជាង ២៥ ភាគរយ។

ជាការពិតណាស់ ភាពរង្គោះរង្គើនេះ ផ្ដល់ផលអាក្រក់យ៉ាងខ្លាំងទៅលើ លោក Yang Hyun Suk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន YG ផ្ទាល់។

មិនត្រឹមតែខាតបង់ ប្រាក់ចំណេញផ្ទាល់ខ្លួន និងខូចខាតកេរ្តិ៍ឈ្មោះប៉ុណ្ណោះទេ ថ្មីៗនេះ Yang Hyun Suk អ្នកគ្រប់គ្រងផលិតកម្ម YG រូបនេះ កំពុងត្រូវបានអ្នកវិនិយោគផ្សេងៗ ដែលធ្លាប់សហការណ៍ជាមួយ ដាក់ពាក្យបណ្ដឹង ប្តឹងរូបលោកថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីមានការចោទប្រកាន់ទៅលើ Seungri រឿងនៅក្នុងក្លឹបកម្សាន្ត Burning Sun រួចមក ផលិតកម្ម YG បានខាតបង់ប្រាក់អស់ជាង ១០៥ ពាន់លានវ៉ុន ប្រហែលជា ៩៣ លានដុល្លារ។

អ្នកនិយោគបរទេស LMVH ដែលបានធ្វើការវិនិយោគជាង ៥០,៣ ពាន់លានវ៉ុន ជាមួយនឹងក្រុមហ៊ុន YG ក៏ដូចជាអ្នកវិនិយោគឯកជនផ្សេងៗទៀត ដែលបានវិនិយោគជាមួយ YG ក្នុងចំនួនទឹកប្រាក់ជាង ៥៥,៣ ពាន់លានវ៉ុន ពេលនេះកំពុងទាមទារសំណងពីក្រុមហ៊ុន YG វិញ។

លើសពីនេះទៀត ក្រុមប្រជាពលរដ្ឋជាច្រើន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានដាក់ពាក្យបណ្តឹង ទៅកាន់ការិយាល័យព្រះរាជអាជ្ញាក្រុងសេអ៊ូល រួចរាល់ហើយ ទាក់ទងនឹងរឿងរ៉ាវរបស់ Seungri។ ហើយពួកគេ ក៏កំពុងតែត្រៀមពាក្យបណ្តឹង ប្តឹងលោកនាយកប្រតិបត្តិក្រុមហ៊ុន YG គឺលោក Yang Hyun Suk និងភ្នាក់ងារផលិតកម្ម ដែលគ្រប់គ្រងតារាប្រុស Jung Joon Young ផងដែរ ចំពោះការមិនយកចិត្តទុកដាក់ លើតារារបស់ខ្លួន រហូតបណ្ដោយឲ្យពួកគេ ប្រព្រឹត្តរឿងអសីលធម៌បែបនេះ នៅក្នុងប្រទេស។

យ៉ាងណាមិញ ខាងភ្នាក់ងារផលិតកម្មទាំង២ នៅមិនទាន់មានសេចក្ដីថ្លែងការណ៍អ្វី តបទៅកាន់មហាជនឡើយ។ ដូច្នេះហើយសូមប្រិយមិត្ត ចង់ចាំតាមដានជាបន្តទៅទៀត៕ 

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Yang Hyun Suk
រូបភាព Yang Hyun Suk និង Seungri
រូបភាព Seungri
រូបភាព Seungri
រូបភាព Seungri
រូបភាព Seungri និង Jung Joon Young

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]