អូស្រ្តាលី៖ ប្រិយមិត្តជាច្រើនប្រាកដជាបាន ស្គាល់អ្នកដឹកនាំរៀងដ៏ល្បីឈ្មោះលោកហ្វៃ សំអាង បានកសាងស្នាដៃនៅក្នុងការផលិតរឿងភាគខ្មែរល្បីៗជាច្រើន នៅក្នុងនោះដែលក៏រួមមាន រឿងភាគកន្លងទៅជាច្រើនឆ្នាំមុន គឺរឿង«មន្តមាយា» និងរឿង«ពិសស្នេហ៍»។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ នៅក្នុងនោះ ក៏ធ្លាប់មានកូនប្រុសរបស់លោក ឈ្មោះសំអាង ដួងសិទ្ធិ កាលពីអាយុ៣ឆ្នាំ បានសម្តែងនៅក្នុងរឿងភាគទាំង២ខាងលើនេះ តាំងតែពីក្មេងតែម្តង។ 

ទន្ទឹមនឹងពេលនេះដែរ អ្នកដឹកនាំរឿងដ៏ល្បីរូបនេះ ក៏បានបើកបង្ហាញមុខមាត់នាពេលបច្ចុប្បន្ន របស់អតីតតារាប្រុសរូបនេះ នៅលើបណ្តាញសង្គមជាថ្មីម្តងទៀត ធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល ជាមួយនឹងរូបសម្រស់របស់កូនលោក ដែលកំពុងរស់នៅប្រទេសអូស្រ្តាលី។

ក្រោយពីបានឃើញមុខមាត់របស់កូនប្រុសរបស់លោក បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាំគ្នាសរសើរគ្រប់គ្នា ដែលលោកមានកូនប្រុសដែលបានចូលសិល្បៈ តាំងតែពីក្មេងយ៉ាងដូច្នោះ រីឯបច្ចុប្បន្នក៏មានសម្រស់ស្អាតគួរឲ្យសរសើរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

លោកហ្វៃ សំអាង
លោកហ្វៃ សំអាង និងគ្រួសារ
សំអាង ដួងសិទ្ធិ កាលសម្តែងអាយុ៣ឆ្នាំ
សំអាង ដួងសិទ្ធិ កាលអាយុ១៤ឆ្នាំ
សំអាង ដួងសិទ្ធិ កាលអាយុ១៥ឆ្នាំ
សំអាង ដួងសិទ្ធិ កាលអាយុ១៦ឆ្នាំ
សំអាង ដួងសិទ្ធិ កាលអាយុ១៧ឆ្នាំ
សំអាង ដួងសិទ្ធិ អាយុ១៨ឆ្នាំ
កូនប្រុសលោកហ្វៃ សំអាង
កូនប្រុសលោកហ្វៃ សំអាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]