កូរ៉េខាងត្បូង ៖ ក្រុមចម្រៀងប្រុសវ័យក្មេង TXT របស់ផលិតកម្ម BigHit ដែលត្រូវបានគេស្គាល់ថា ជាសិស្សប្អូនរបស់ BTS ទើបតែបង្ហាញខ្លួន កាលពីដើមខែមីនាកន្លងទៅថ្មីៗនេះទេ ប៉ុន្តែពួកគេទទួលបានការគាំទ្រច្រើនគួរឲ្យកត់សម្គាល់។

ក្នុងនោះដែរ Yeonjun ដែលជាសមាជិក អាយុច្រើនជាងគេ ហើយល្បីថាមានហ្វេនស្រលាញ់ច្រើនជាងគេ នៅក្នុងក្រុម TXT ក៏ត្រូវបានអញ្ជើញឲ្យមកធ្វើជា ពិធីករពិសេសនៅក្នុងកម្មវិធី ប្រគំតន្រ្តីផ្សាយផ្ទាល់ Inkigayo របស់ប៉ុស្តិ៍ SBS នៅក្នុងថ្ងៃនេះផងដែរ។

នៅក្នុងកម្មវិធី Inkigayo ល្ងាចនេះ Yeonjun នឹងចូលរួមជាពិធីករជាលើកដំបូង ជាមួយនឹង Mingyu សមាជិកក្រុម SEVENTEEN និង Shin Eun Soo។ 

បើប្រិយមិត្តចង់ជ្រាបច្បាស់ កុំភ្លេចតាមដានទស្សនាកម្មវិធី Inkigayo ល្ងាចនេះ៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព Yeonjun
រូបភាព Yeonjun
រូបភាព Yeonjun
រូបភាព Yeonjun
រូបភាព Yeonjun
រូបភាព Yeonjun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]