បរទេស៖ បើយោងតាមសារព័ត៌មានមួយនៅអេស្ប៉ាញបានរាយការណ៍ថា ក្លិបបាល់ទាត់ Real Madrid បានកំណត់តម្លៃខ្លួនរបស់ James Rodriguez រួចរាល់ហើយ ក្រោយលេចឮថាមានការចង់បាន James ពីសំណាក់ក្លិប Juventus។

កីឡាករ James Rodriguez

James Rodriguez បច្ចុប្បន្ននេះត្រូវបានក្លិប Real Madrid ដាក់ឱ្យខ្ចីជើង និងកំពុងប្រកបអាជីពនៅក្លិប Bayern Munich របស់អាល្លឺម៉ង់។ James បានបង្ហាញពីចេតនាក្នុងការចូលរួមជាមួយ Real Madrid វិញនារដូវកាលក្រោយ ដែលទំនងជាមិនអាចទៅរួចសម្រាប់រូបគេឡើយ ស្របពេលដែលក្លិប Real Madrid ទើបតែនាំយកលោក Zidane មកដឹកនាំក្រុមសាជាថ្មីវិញនោះ។ ក្នុងចំណោមក្លិបទាំងអស់ដែលចាប់អារម្មណ៍ James គេសង្កេតឃើញថា ក្លិបសេះបង្កង់ Juventus ហាក់បីដូចជាមានភាគរយខ្ពស់ជាងគេ ក្នុងការនាំយកកីឡាករឆ្នើមសញ្ជាតិកូឡុំប៊ីរូបនេះទៅចូលរួម។

កីឡាករ James Rodriguez

យោងតាមរបាយការណ៍របស់ El Confidencial បានឱ្យដឹងថា ក្លិប Real Madrid បានត្រៀមកំណត់តម្លៃខ្លួន ៦០លានអឺរ៉ូរួចជាស្រេចសម្រាប់ James ក្នុងការត្រៀមចរចាជាមួយ Juventus នាទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]